Blog Archive

19 November 2014

អត្ថប្រយោជន៍នៃស្រាបៀរ



នៅកម្ពុជា ការទទួលទានស្រាបៀរត្រូវបានគិតថាផ្តល់ផលប៉ះពាល់ជាច្រើនទៅលើសុខភាព ប៉ុន្តែការគិតដូចនោះ មិនត្រឹមត្រូវទាំងស្រុងនោះទេ។ 
យោងតាមគេហទំព័រ Life Hack ស្រាបៀរបានផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សុខភាពអ្នកដែលទទួលទាន ដែលមិននឹកស្មានដល់។

ទាំងនេះគឺជាអត្ថប្រយោជន៍ចំនួនដប់ពីរចំនុចរបស់ស្រាបៀរ៖
1. ការកំណត់លើការទទួលទាន
ដោយសារតែស្រាបៀរភាគច្រើនត្រូវបានវេចខ្ចប់ជាដបឬកំប៉ុងដែលងាយស្រួលក្នុងការទទួលទាន វាផ្តល់លក្ខណៈងាយស្រួលក្នុងការកំណត់ពីចំនួនដែលអ្នកបានទទួលទាន។

2. សំបូរដោយវីតាមីន
ស្រាបៀរមានវីតាមីន B ជាច្រើន​ ដូចជា វីតាមីន B3 B6 និង អាស៊ីតហ្វូលីក (B9)។ វីតាមីន B3 ជួយទៅដល់ការជួសជុលកោសិកា វីតាមីន B6 ជួយទៅដល់ការសម្រួលចលនាសាច់ដុំ ចំណែកឯវីតាមីន B9 ជួយការពារជំងឺមហារីកពោះវៀនធំ។

3. មានសារធាតុសរសៃ (Fiber) ខ្ពស់
ស្រាបៀរមានសារធាតុសរសៃ ដែលមាននាទីជាថ្នាំបញ្ចុះពីធម្មជាតិ។ វាក៏ជួយបន្ថយនូវកម្រិតអាត្រានៃការបញ្ចេញចោលនៃអាហារពីក្រពះអ្នក ដែលនេះបានន័យថាវាអាចជួយកម្រិតនូវការញុំអាហារច្រើន។ ដូចនេះបើអ្នកទទួលទានស្រាបៀរ អ្នកនឹងដឹងថាវាអាចជួយអ្នកកុំអោយទទួលទានអាហារច្រើនហួសប្រមាណ។

4. កាត់បន្ថយស្ត្រេស
"ស្រាបៀរមួយថ្ងៃមួយដប នឹងជួយការពារជំងឺស្ត្រេសនិងជំងឺគាំងបេះដូង"។ ការទទួលទានក្នុងកម្រិតសមស្របអាចជួយកាត់បន្ថយស្ត្រេសនិងកង្វល់​ ដែលជាកត្តានៃជំងឺបេះដូង។ យោងតាម Mayo Clinic ស្រាបៀរកាត់បន្ថយនៃអាត្រាស្លាប់ដោយសារជំងឺគាំងបេះដូង និងអាចកាត់បន្ថយជំងឺស្ត្រូក។ "សមស្រប" បានន័យថាការទទួលទានក្នុងមួយថ្ងៃ ចំនួន 12 អោនស៍ (355 មីលីលីត្រ) សំរាប់ស្ត្រី និង 24 អោនស៍ (709 មីលីលីត្រ) សំរាប់បុរស។

5. ជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី​ 2
ការសិក្សាជាច្រើនបានបង្ហាញថា អ្នកទទួលទានស្រាបៀរមានឱកាស 30% ក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 ជាងអ្នកមិនបានទទួលទាន។

6. ជួយកាត់បន្ថយការប្រឈមនឹងគ្រួសក្នុងប្រមាត់
យោងតាម Mayo Clinic ការទទួលទានស្រាបៀរជួយកាត់បន្ថយការប្រឈមនឹងគ្រួសក្នុងប្រមាត់។ គ្រួសក្នុងប្រមាត់ផ្សំដោយសារធាតុកូលេសស្តេរ៉ូល ទឹកប្រម៉ាត់ និងសារធាតុផ្សេងទៀត ដែលបង្កការឈឺចាប់ក្នុងក្រពះ។ 

7. មានសារធាតុប្រឆាំងនឹងពួកមីក្រុប
Hops ដែលជាប្រភេទផ្កាម្យ៉ាងដែលមានរសជាតិល្វីង ដែលត្រូវបានប្រើក្នុងការផលិតស្រាបៀរ ត្រូវបានទទួលស្គាល់ថាមានសារធាតុប្រឆាំងនឹងពួកមីក្រុប ហើយក៏អាចជួយប្រឆាំងនឹងជំងឺផ្សេងៗ។

8. ល្អសំរាប់សាច់ដុំ
សាច់ដុំទទួលបានអត្ថប្រយោជន៍ពីសារធាតុក្នុងផ្កា Hops ដែលរក្សាសាច់ដុំកុំអោយឆាប់ចុះ​ទ្រុឌទ្រោម។

9. មានសារធាតុស៊ីលីខន (Silicon) ខ្ពស់
យោងតាមការសិក្សាក្នុងឆ្នាំ 2007 នៅសកលវិទ្យាល័យ​ Alcala ក្នុងប្រទេសអេស្ប៉ាញ ការទទួលទានស្រាបៀរពីរដបក្នុងមួយថ្ងៃជួយការពារជំងឺវង្វេងស្មារតីបាន។ ការសិក្សានេះបានបញ្ជាក់ថា ការស្រូបចូលនូវសារធាតុស៊ីលីខនខ្ពស់ អាចជួយកាត់បន្ថយនូវការស្រូបជាតិអាលុយមីញ៉ូមទៅក្នុងខួរក្បាល ដែលជាកត្តាជួយក្នុងការការពារជំងឺវង្វេងស្មារតី។

10. ការទទួលទានដោយសមស្រប ល្អសំរាប់ភាពរឹងមាំនៃឆ្អឹង
ស្រាបៀរធ្វើអោយឆ្អឹងរឹងមាំ។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Tufts បានរកឃើញពីលទ្ធផលវិជ្ជមានរវាងការទទួលទានស្រាបៀរឬស្រាជាមួយនឹងភាពរឹងមាំនៃឆ្អឹងត្រគាក។ ប៉ុន្តែយោងទៅតាមការសិក្សាដដែលនោះ ការទទួលទានហួសប្រមាណ ធ្វើអោយឆ្អឹងទ្រុឌទ្រោមទៅវិញ។ ដូចនេះសូមទទួលដោយសមស្រប។

11.  ជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង
ស្រាក្រហមត្រូវបានគេគិតថាជាជម្រើសភេសជ្ជៈដែលល្អបំផុតសម្រាប់សុខភាព ប៉ុន្តែយោងតាមការសិក្សាដោយ Kasier Permanente បានបកស្រាយថា វាមិនមែនដូចនោះទេ។ ការប្រឈមនឹងជំងឺបេះដូងចំពោះអ្នកទទួលទានស្រាបៀរ មានកម្រិតទាបជាងអ្នកទទួលស្រាឬវីស្គី។

12. អត្ថប្រយោជន៏លើទំនាក់ទំនងសង្គម
ស្រាបៀរក៏ផ្តល់អត្ថប្រយោជន៍លើទំនាក់ទំនងផងដែរ។ ស្រាបៀរអាចជួយសម្រួលលើទំនាក់ទំនងការណាត់ជួប ការជួបជុំគ្រួសារឬឱកាសជួបជុំផ្សេងៗ។ យោងតាមការសិក្សាដោយ សកលវិទ្យាល័យ​ Washington ស្រាបៀរក៏ជម្រុញនូវទំនុកចិត្ត និងការសន្ទនាផងដែរ។ ប៉ុន្តែមនុស្សមួយចំនួនបន្តទទួលទាន ដោយសារតែការគិតថា ប្រសិនបើចំនួនមួយល្អ ចំនួនកាន់តែច្រើនកាន់តែប្រសើរ។ យើងដឹងហើយថាស្រាបៀរមិនធ្វើអោយយើងមើលទៅកាន់តែគួរអោយទាក់ទាញនោះទេ។

ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលទានស្រាបៀរ។ ប៉ុន្តែសូមបញ្ជាក់ថា មានតែការទទួលដោយសមស្របនិងដោយការទទួលខុសត្រូវទេ ដែលអ្នកអាចទទួលបានអត្ថប្រយោជន៍ទាំងនេះបាន។ ដូចនេះសូមកម្រិតនូវការទទួលទានរបស់អ្នក ដើម្បីសុខភាពអ្នកនិងសុវ​ត្ថិភាពសង្គម។