
នៅលើពិភពលោកសព្វថ្ងៃកំពុងតែញៀនទៅនឹងភេសជ្ជៈ កូកាកូឡា។ វាត្រូវបានក្លាយជាម៉ាកល្បីល្បាញទូទាំងពិភពលោក
ដោយគេសង្កេតឃើញមានមនុស្សទទួលទានភេសជ្ជៈនេះជាប្រភេទដប និងកំប៉ុងចំនួន 1,6 លានជារៀងរាល់ថ្ងៃ។ នៅប្រទេសកម្ពុជាវិញ កូកាកូឡា
គឺជាភេសជ្ជៈមួយបែបដែលពេញនិយមយ៉ាងខ្លាំងចំពោះប្រជាជានខ្មែរទូទៅ ជាពិសេសក្នុងស្រទាប់មនុស្សវ័យក្មេង
វ័យជំទង់ និងវ័យកណ្តាល។ កូកាកូឡាត្រូវបានគេទទួលទានក្នុង ឱកាសជួបជុំ ការជប់លៀង និងដំណើរកំសាន្តផ្សេងៗ។
ប៉ុន្តែតើអ្នកមានដឹងពីផលប៉ះពាល់របស់ភេសជ្ជៈប្រភេទនេះទៅលើសុខភាពអ្នកផ្ទាល់ដែរឬទេ?
យោងតាមគេហទំព័រ Dailymail
ដែលជាគេហទំព័រពត៌មានមួយរបស់ប្រទេសអង់គ្លេស បានបង្ហាញពី គុណវិប្បត្តិនៃការទទួលកូកាកូឡា។
ខាងក្រោមនេះគឺជាផលប៉ះពាល់ចំនួនបួនចំណុចរបស់ភេសជ្ជៈនេះ៖
1. ជំងឺមហារីក
ពណ៌របស់កូកាកូឡាផ្សំឡើងពីសារធាតុ 4-methylimidazole (4-MI) ដែលជាសារធាតុគីមីម្យ៉ាងប្រើនៅក្នុងផលិតកម្មការលាយពណ៌អាហារប្រភេទការ៉ាម៉ែល។
ក្រុមហ៊ុន កូកាកូឡា បានបកស្រាយថាភេសជ្ជៈនេះ មានសារធាតុនេះតែបន្តិចបន្តួចប៉ុណ្ណោះ។
ប៉ុន្តែរដ្ឋ Califonia បានបដិសេធ ដោយបានបកស្រាយថា ការសិក្សា
បានបង្ហាញឱ្យឃើញថា បន្ទាប់ពីការស្រូបយកសារធាតុគីមីប្រភេទនេះរយៈពេលយូរ វានឹងធ្វើឱ្យមានបញ្ហាប្រឈមនឹងជំងឺមហារីក
ចំពោះផលិតផលដែលមានកម្រិតសារធាតុច្រើនជាង 29 មីលីសង់ទីក្រាម
(mcg)។ កូកាកូឡា មានចំនួន 140 មីលីសង់ទីក្រាម
ទោះបីក្រុមហ៊ុននេះបានបញ្ជាក់ថា បានកាត់បន្ថយខ្លះក៏ដោយ។
2. ជាតិស្ករច្រើន
វេជ្ជបណ្ឌិតបានប្រាកដថា ផលប៉ះពាល់ធំបំផុតរបស់កូកាកូឡាគឺដោយសារមានជាតិស្ករច្រើន
ដែលជាមូលហេតុបណ្តាលឱ្យមានការលើសទំងន់ ដែលជាមូលហេតុចម្បងមួយដែលនាំទៅកាន់ជំងឺមហារីកផងដែរ។
ភេសជ្ជៈនេះក៏ធ្វើឱ្យកើនឡើងនៃការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង
និងជំងឺស្ត្រូកផងដែរ។
យោងតាមការសិក្សាទៅលើសត្វកណ្តុរក៏បានបញ្ជាក់ដែរថា
ការទទួលទានជាតិស្ករច្រើនបណ្តាលឱ្យកើតមាន ជំងឺបាក់ទឹកចិត្ត ការចងចាំចុះខ្សោយផងដែរ។
មិនត្រឹមតែប៉ុណ្តោះ វាធ្វើឱ្យធ្មេញឆាប់ពុកទៀតផង។
នៅពេលដែលអ្នកទទួលទានជាតិស្ករច្រើនដោយឆាប់រហ័សបែបនោះ វានឹងធ្វើឱ្យរាងកាយអ្នកទទួលសំពាធពីជាតិស្ករ
(Sugar Rush) ដែលជាតិស្ករទាំងនេះ
ត្រូវបានស្រូបដោយរាងកាយយ៉ាងលឿន។ បន្ទាប់មកអ្នកនឹងជួបនឹងការធ្លាក់ចុះនៅថាមពលភ្លាមៗ ដែលជំរុញឱ្យអ្នកត្រូវការទទួលទានភេសជ្ជៈនេះបន្ថែមទៀតដើម្បីបង្គ្រប់ជាតិស្ករ
ដែលរាងកាយត្រូវការ។
**នៅក្នុងភេសជ្ជៈកូកាកូឡាមួយកំប៉ុង មានជាតិស្ករចំនួន ប្រាំបី
ស្លាបព្រាកាហ្វេ!!
3. អាស៊ីតផូស្វរីក (Phosphoric
Acid)
អាស៊ីតផូស្វរីកគឺជាសារធាតុគីមីម្យ៉ាងដែល ថ្លា
គ្មានក្លិន ប្រើប្រាស់ដើម្បីឱ្យភេសជ្ជៈនេះមានរសជាតិជាប់មាត់
និងជួយកាត់បន្ថយជាតិផ្អែមខ្លាំងដោយសារតែការដាក់ជាតិស្ករដ៏ច្រើននោះ។ ប៉ុន្តែវាក៏ធ្វើឱ្យមានផលប៉ះពាល់ដល់រាងកាយផងដែរ។ យោងតាមការស្រាវជ្រាវនៅ U.S National Institutes
of Health នៅឯ Maryland បានរកឃើញថា ការទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃ នឹងបង្កើនការប្រឈមទ្វេរឡើងទៅនឹង ដុំគ្រួសក្នុងតំរង់នោម។ ការសិក្សារបស់ប្រទេសអាមេរិកមួយក៏បានរកឃើញដែរថា
ស្ត្រីដែលទទួលកូកាកូឡាជារៀងរាល់ថ្ងៃ ថយចុះនូវកម្រិតភាពរឹងមាំនៅក្នុងឆ្អឹងត្រគាករបស់ពួកគេចំនួន
4% ដែលទាបជាងស្ត្រីដែលមិនបានទទួលទាន។
នេះគឺដោយសារតែសារធាតុនេះរាំងស្ទះ នូវការប្រើប្រាស់និងការស្រូបយកកាល់ស្យូម
ដែលមាននៅក្នុងអាហារដើម្បីបង្កើតឆ្អឹងថ្មី។
4. អាស៊ីត ស៊ីទ្រិក (Citric Acid)
ប្រសិនបើយើងនិយាយពីធ្មេញ ផលប៉ះពាល់នៃអាស៊ីតដែលមាននៅក្នុងភេសជ្ជៈកូកាកូឡា
មានភាពស្រដៀងគ្នាច្រើនទៅនឹងផលប៉ះពាល់បណ្តាលមកពីអាស៊ីតដែលប្រើប្រាស់នៅក្នុងអាគុយដែរ។
ការទទួលទានភេសជ្ជៈនេះនឹងផ្តល់គុណវិបត្តិដល់អញ្ជាញធេ្មញ ពុកធ្មេញ និងធ្វើឱ្យធ្មេញងាយនឹងខ្មៅទៀតផង។
ការសិក្សាមួយស្តីពី General Dentistry បានបង្ហាញថាភេសជ្ជៈនេះមានកម្រិត
10 ដងដែលធ្វើឱ្យធ្មេញឆាប់ខូច
ប្រៀបធៀបទៅនឹងការទទួលទានទឹកផ្លែឈើ ក្នុងរយៈពេលបីនាទីដំបូងនៃការទទួលទាន។
ជាការពិសោធ អ្នកស្រាវជ្រាវបានយកធ្មេញដែលបានដកថ្មីៗ
ហើយដាក់ចូលទៅក្នុងភេសជ្ជៈចំនួន 20 ប្រភេទខុសៗគ្នា។
ការពិសោធនេះរកឃើញថា ធ្មេញដែលដាក់ទៅក្នុងកូកាកូឡា ក្នុងរយៈពេល 48 ម៉ោង បានបាត់បង់ភាពរឹងមាំនិងទំងន់របស់វាចំនួន 5%។
ទាំងនេះគឺជាគុណវិបត្តិទាំងឡាយដែលបណ្តាលមកពីការទទួលទានភេជ្ជៈកូកាកូឡា
ដូចនេះប្រសិនបើអ្នកចង់បានសុខភាពដែលល្អ សូមទទួលទានក្នុងកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកមិនទទួលតែម្តង នោះវាកាន់តែប្រសើរ។
No comments:
Post a Comment