ដោយ Tim
Hume, Anna Coren និង Chieu Luu, CNN
(CNN) នៅលើឆាកនៃស្ទូឌីយោទូរទស្សន៍ក្នុងក្រុងភ្នំពេញ អ្នកស្រី លី សីវហុង
ជាជនជាតិខ្មែរអាមេរិកាំង បាននឹងកំពុងរៀបរាប់ទៅដល់ទស្សនិកជនពីជីវិតគ្រួសារដែលជួបនឹងសោកនាដកម្ម។
នៅថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កាលពីរវាង
៤០ឆ្នាំមុន ជីវិតរបស់អ្នកស្រីត្រូវបានព្រាត់ប្រាស់
នៅពេលដែលស្រុកកំណើតអ្នកស្រីគឺក្រុងភ្នំពេញ
ត្រូវបានធ្លាក់ក្នុងរបបខ្មែរក្រហមរបស់បក្សកុម្មុយនីសកម្ពុជា។
ពេលនោះអ្នកស្រីដែលមានអាយុ ១៣ ឆ្នាំ
បានត្រូវបំបែកចេញពីបងប្អូនស្រីទាំងពីរទៅជាមួយនឹងប្រជាជនក្រុងភ្នំពេញផ្សេងៗទៀតប្រហែលពីរលាននាក់
ដែលពេលនោះត្រូវបានបង្ខំអោយទៅធ្វើការនៅទីជនបទ។ អ្នកស្រីមិនដែលបានឃើញពួកគេ
និងមិនបានដឹងពីសុខទុក្ខពួកគេទៀតផង។ ប៉ុន្តែយោងទៅតាមព្រះរាជអាជ្ញានៃឧក្រិដ្ឋកម្មសង្គ្រាម
មានប្រជាជន ២០ ០០០ អ្នកបានស្លាប់ដោយសារការសម្លាប់ ភាពអត់ឃ្លាន
និងការធ្វើការហួសកម្លាំង។
ប្រជាជនផ្សេងទៀតត្រូវបានចាត់ជាទាសករពលកម្មក្នុងជំរំក្នុងតំបន់
នៅពេលដែលពួកគេបានទៅដល់ទីតាំង ដែលប្រជាជនផ្សេងទៀតបានជួបនូវវាសនាស្រដៀងៗគ្នានោះដែរ។
ការបាត់បង់គ្រួសារ
អ្នកស្រីនៅក្នុងក្រុងភ្នំពេញជាមួយឳពុកនិងបងប្អូនបួនអ្នក
ដែលបីអ្នកបានរងគ្រោះដោយសារភាពអត់ឃ្លាននិងជំងឺប៉ុន្មានឆ្នាំក្រោយមក
មុនពេលឳពុករបស់អ្នកស្រីត្រូវបានគេបាញ់សម្លាប់នៅនឹងមុខរបស់អ្នកស្រីក្នុងឆ្នាំ ១៩៧៩។
ការស្លាប់របស់គាត់ជម្រុញអោយអ្នកស្រីចាកចេញពីប្អូនស្រីតែមួយរបស់គាត់ឈ្មោះ បូ
ដើម្បីជួយថែរក្សាប្តីប្រពន្ធមួយគូនៅតំបន់នោះដែរ។ អ្នកស្រីបានរៀបចំ
និងចាកចេញដោយខ្លួនឯងផ្ទាល់ទៅរកជំរំជនភៀសខ្លួន ហើយចុងក្រោយក៏បានទៅដល់សហរដ្ឋអាមេរិក។
![]() |
អ្នកស្រី លី សីវហុង និងអ្នកស្រី បូ ដែលជាប្អូនស្រី |
ជាង ៣០ ឆ្នាំ
មកហើយដែលអ្នកស្រីមិនដឹងថាមានរឿងអ្វីកើតឡើងលើប្អូនអ្នកស្រីឡើយ។
អ្នកស្រីនិយាយដោយទឹកភ្នែកថា "ខ្ញុំគិតថាគេគឺជាមនុស្សតែមួយគត់ក្នុងគ្រួសារដែលនៅមានជីវិត"។
បន្ទាប់ពីអ្នកស្រីបញ្ចប់ការបកស្រាយរឿងរបស់គាត់ ពិធីករបាននាំស្រ្តីម្នាក់មកលើ ឆាក។ នោះគឺអ្នកស្រី បូ។
បន្ទាប់ពីអ្នកស្រីបញ្ចប់ការបកស្រាយរឿងរបស់គាត់ ពិធីករបាននាំស្រ្តីម្នាក់មកលើ ឆាក។ នោះគឺអ្នកស្រី បូ។
ទឹកដីនៃភាពកំព្រា
ចាប់តាំងពីការកម្មវិធីទូរទស្សន៍នេះចាប់ផ្តើមរយៈពេលប្រាំឆ្នាំមក កម្មវិធី “នេះមិនមែនជាសុបិន្ត” បានស្វែងរកនិងបន្តការជួបជុំនូវគ្រួសារខ្មែរចំនួន ៥៤
គ្រួសារដែលបានបែកបាក់ដោយសាររបបប្រល័យពូជសាសន៍នេះ។ នៅមានប្រហែល ១៥០០
គ្រួសារទៀតដែលកំពុងស្វែងរកជំនួយពីកម្មវិធីនេះ។

អស់រយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីខ្មែរក្រហមត្រូវបានផ្តួលរំលំដោយចេញពីភ្នំពេញដោយកងទ័ពវៀតណាមគាំទ្រដោយសូវៀតក្នុងឆ្នាំ
១៩៧៩ ឧក្រិដ្ឋកម្មនៃរបបនេះកម្រនឹងត្រូវបានលើកឡើងណាស់
ទម្រាំទៅដល់ការប៉ុនប៉ងស្វែងរកសំណងខូចខាតទៅដល់ជនរងគ្រោះ។ អ្នកជំនាញបាននិយាយថាមូលហេតុគឺដោយ
សារតែប្រជាជននៅតែមានភាពភ័យខ្លាច។
ភាពភ័យខ្លាចនៅតែមាន
បន្ទាប់ពីការបង្ក្រាបដោយវៀតណាម
ខ្មែរក្រហមនៅតែបន្តមានវត្តមានអស់រយៈពេលជាងពីរទសវត្សរ៍បន្តមកទៀត។
បន្ទាប់ពីភៀសខ្លួនចេញពីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៩ មេដឹកនាំខ្មែរក្រហម ប៉ុល ពត និងអ្នកគាំទ្រផ្សេងទៀតបានបង្កើតជាជំរំមួយនៅតំបន់ភាគខាងលិច។
![]() |
ប៉ុល ពត មេដឹកនាំខ្មែរក្រហម |
ពួកគេនៅបន្តធ្វើជាកងទ័ពវាយឆ្មក់
និងក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលនិរទេស រហូតដល់ឆ្នាំ ១៩៩០
ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថាជាអ្នកតំណាងប្រទេសតែមួយគត់ដែលស្របច្បាប់។
លោកស្រី អ៊ុក គ្រិស្នា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាខ្មែរបាននិយាយថា
“ជាច្រើនទសសវត្សរ៍មកហើយ ក្នុងភូមិស្រុកជាច្រើន
ប្រជាជនបានរស់នៅជិតៗគ្នាជាមួយនឹងអ្នកប្រព្រឹត្តិ”។ លោក Craig Etcheson អ្នកជំនាញនៅកម្ពុជាផ្នែក School
for Conflict Analysis and Resolution នៅមហាវិទ្យាល័យ George
Mason បាននិយាយថា “រយៈពេលជាច្រើនឆ្នាំមកហើយ
ជាពាក្យសម្ងាត់ដែលសូម្បីតែពាក្យថាខ្មែរក្រហម ស្តាប់មើលទៅដូចជាពាក្យទាំងនេះ… គឺជាវិញ្ញាណមួយដែលនៅគ្រប់ជ្រុងនៃបន្ទាប់ទាំងអស់”។
តើសះជាដោយរបៀបណា?
យោងតាមអ្នកស្រី សេង ធារី
ភាពស្ងប់ស្ងាត់គឹដោយសារតែប្រជាជនកម្ពុជា “កង្វះនូវវាក្យស័ព្ទ” នៃវិធីព្យាបាលនិងសះជាដើម្បីដំណើរការឧក្រិដ្ឋកម្មដែលមានទម្ងន់របស់អ្នកប្រព្រឹត្តិប្រឆាំងនឹងសង្គមរបស់ពួកគេនេះ។
ការប៉ុនប៉ងរបស់ខ្មែរក្រហមគឺការចាប់ផ្តើមសង្គមនៅ “ឆ្នាំសូន្យ” ទាក់ទងនឹងការប្រឹងប្រែងដោយផ្តោតលើការកម្ទេចចោលវណ្ណៈអ្នកអប់រំ
គ្រូពេទ្យ មេធាវី គណនេយ្យករ វិស្វករ អ្នកជួញដូរ និងបុព្វជិត។
Craig Etcheson អ្នកជំនាញលើរបបខ្មែរក្រហម
លោក Etcheson បាននិយាយថា “ស្ទើរតែពីរជំនាន់នៃក្មេងប្រុសៗកម្ពុជា
បានរីកចម្រើនដោយមិនយល់ដឹងពីការសម្លាប់ឡើយ។” ចំណែកលោកស្រី
គ្រឹស្នា ក៏បាននិយាយថា សូម្បីតែពេលបច្ចុប្បន្ន ក្មេងកម្ពុជាជំនាន់ក្រោយត្រូវបានបង្រៀនអំពីរបបប្រល័យពូជសាសន៍នៅថ្នាក់វិទ្យាល័យដែរ។
លោកស្រីបន្តថា នៅក្នុងប្រទេសក្រីក្រមួយក្នុងអាស៊ី ដែលមានសេដ្ឋកិច្ចលូតលាស់ ៧%
ក្នុងមួយឆ្នាំ ប្រជាជនច្រើនតែផ្តោតលើការមើលទៅមុខជាជាងបែរមកមើលក្រោយ។ មួយចំនួននៅតែមិនច្បាស់លាស់ពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម
ការសម្លាប់រង្គាលជាប្រព័ន្ធនៃ “វាលពិឃាដ” ថាពិតជាកើតឡើងមែនឬទេ។
*អត្ថបទនេះគ្រាន់តែជាការប្រែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានពេញលេញស្តីពីអត្ថបទនេះសូមចូលទៅកាន់
http://edition.cnn.com/2015/04/16/asia/cambodia-khmer-rouge-anniversary/
No comments:
Post a Comment