អត្ថបទដោយ៖ Emma
Daly

Beauty បានរំលឹកដល់វីឌីអូសម្ភាសន៍មួយជាមួយអង្គការ Human
Right Watch ក្នុងទីក្រុង Dhaka ដោយបាននិយាយថា "ខ្ញុំខ្លាច។ ខ្ញុំមិនមិនចង់ចូលទៅក្នុងទេ
បេះដូងរបស់ខ្ញុំលោតញាប់ជានិច្ច។" នាងនិយាយថា
នាងមិនអាចធ្វើការបានសមស្របឡើយនាព្រឹកនោះដោយសារតែនាងកំពុងតែយំ
ដោយត្រូវរងការរំលោភពាក្យសំដីពីអ្នកគ្រប់គ្រងរបស់នាង។
![]() |
Roksana |
នៅជាន់មួយទៀត Roksana កំពុងបារម្ភ
ដោយមិនអាចចាប់ផ្តើមការងាររបស់នាងបានទេ ប៉ុន្តែ
"កិច្ចការរបស់យើងចាប់ផ្តើមផ្តុំឡើង។ អ្នកគ្រប់គ្រងនិយាយថា
ពួកគេនឹងមិនឱ្យយើងចាកចេញទេទាល់តែពួកយើងបានបញ្ចប់កិច្ចការជាមុនសិន ហើយក៏បាននិយាយថា
យើងនឹងមិនទទួលបានប្រាក់បៀវត្សរ៍ប្រចាំថ្ងៃជាមួយថែមម៉ោងចំនួនពីរម៉ោងទេ
ប្រសិនយើងមិនអាចបំពេញការងារនោះ។ ពួកយើងទទួលបានប្រាក់ខែតែបន្តិចបន្តួចប៉ុណ្ណោះ។
យើងមិនអាចឱ្យមានការបាត់បង់វាបានទេសូម្បីតែបន្តិចក៏ដោយ។"
ប៉ុន្តែនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៣ Rana Plaza អគារប្រាំបីជាន់ក្នុងសង្កាត់ Savar តំបន់មួយក្នុងប្រទេសបង់ក្លាដែស
ទីក្រុុង Dhaka បានបាក់រលំ បង្កអោយកម្មករច្រើនជាង
១ ១០០ នាក់ បានស្លាប់ និង ២ ០០០ នាក់ ផ្សេងទៀតបានរងរបួស។ មានតែប្រហែល ១៤០
ប៉ុណ្ណោះនៃរោងចក្រសរុបនៅប្រទេសបង់ក្លាដែសចំនួន ៤៥០០ កន្លែង
ត្រូវបានចុះសម្ព័ន្ធសហជីពនៅពេលនោះ ហើយមិនមានយន្តការណាមួយសម្រាប់កម្មករនៅរោងចក្រក្នុង Rana
Plaza ដើម្បីពិភាក្សាជាមួយអ្នកគ្រប់គ្រងនិងម្ចាស់រោងចក្រស្តីពីប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងារនោះទេ
ចំណែកការបដិសេធក្នុងការចូលធ្វើការដោយសារតែភាពភ័យខ្លាចនៃការបាក់ស្រុតក៏កាន់តែពិបាកថែមទៀត។
![]() |
Beauty |
Beauty រំលឹកថា
នៅព្រឹកនោះអគ្គិសនីត្រូវបានកាត់ផ្តាច់
ហើយជាងអគ្គិសនីក៏បានចាប់ផ្តើមដំណើរការម៉ាស៊ីនភ្លើង៖
នាងបានពន្យល់នៅក្នុងវីឌីអូសម្ភាសន៍នោះបន្តទៀតថា "អាគារបានញ័រយ៉ាងខ្លាំង
ហើយសសរដែលនៅក្បែរខ្ញុំក៏ចាប់ផ្តើមប្រេះដែរ។ ស្នាមប្រេះរបស់សសរបានមកប៉ះជើងខ្ញុំ។
ខ្ញុំប្រហែលជាមិនរស់ទេប្រសិនពេលនោះខ្ញុំមិនបានប៉ះនឹងស្នាមប្រេះនោះ។
នេះគឹជាសញ្ញាមួយ។ ខ្ញុំបានស្រែកហើយក៏រត់ទៅរកទ្វារ។"
ដូចដែល Beauty បានរៀបរាប់
មានច្រកចេញចំនួនបីដែលនៅក្នុងអគារប្រាំបីជាន់នោះ
ប៉ុន្តែមានតែមួយទេដែលអាចប្រើប្រាស់បាន ហើយត្រូវបិទដោយសន្តិសុខម្នាក់ផង។
"ខ្ញុំបានវាយសន្តិសុខនោះយ៉ាងខ្លាំង
ដូច្នេះទើបខ្ញុំអាចចេញតាមរបងនោះ...ខ្ញុំក៏បានងាកមើលទៅក្រោយហើយបានឃើញរោងចក្រនោះកំពុងតែបាក់ស្រុត"
ចំណែកឯ Roksana វិញបានឮសម្លេងយ៉ាងខ្លាំងមួយ
ហើយនាងក៏បានព្យាយាមរត់ចេញ ប៉ុន្តែ "អគារនោះបានរលំក្នុងមួយពព្រិចភ្នែក។"
ជាប់នៅក្នុងបំណែកថ្ម Roksana បានសន្លប់ហើយក៏បានដឹងខ្លួនប៉ុន្មានម៉ោងក្រោយមក។
នាងបានប្រទះឃើញទូរសព្ទរបស់នាង ប៉ុន្តែមិនអាចធ្វើការហៅចេញបានទេ។ នាងបាននិយាយថា
"មានសាកសពក្មេងស្រីម្នាក់នៅពីក្រោមខ្ញុំ...
ឈាមដែលស្រក់ពីត្រចៀកនិងច្រមុះរបស់នាងបានប្រលាក់ពេញខ្នងនិងមុខរបស់ខ្ញុំ។"
មានបុរសបីអ្នកទៀតក៏បានជាប់នៅក្បែរនាងដែរ
ហើយមានដែករឹងមួយបានចាក់ជាប់ជង្គង់របស់នាងទៀតផង។
នាងបានយំនៅពេលនាងរំលឹកដល់ហេតុការណ៍នោះ "ខ្ញុំលែងមានអារម្មណ៍ថាឈឺអ្វីទាំងអស់
ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែលង់លក់។ ខ្ញុំមិនអាចអ្វីឡើយ
ហើយខ្ញុំបានសន្លប់នឹងដឹងខ្លួនបែបនេះជាច្រើនដង។ ដោយរង់ចាំ សេចក្តីស្លាប់បានទុកខ្ញុំអោយនូវមានជីវិតអស់រយៈពេលពីរយប់នៅក្នុងអាគារនោះ។"

ឧស្សាហកម្មសម្លៀកបំពាក់ដែលរៀបចំរួចរាល់នោះ
ស្មើនឹង ២៤ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រទេសបង់ក្លាដែស
ដោយជួលកម្មករប្រមាណ ៤ លាននាក់ ដែល ៨០ ភាគរយគឺជាស្ត្រី។
វាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ដោយបានជួយទៅដល់ប្រជាជនបង់ក្លាដែសប្រមាណ ២០
លាននាក់។
ព្រឹត្តិការណ៍នៅ The Rana Plaza គឺជាការពញ្ញាក់អារម្មណ៍មួយទៅកាន់ឧស្សាហកម្មទាំងអស់។ អនុប្រធានរបស់ Bangladesh
Garment Manufacturers and Exporters Association (BGMEA) ដែលតំណាងអោយម្ចាស់រោងចក្រជាច្រើន
បានប្រាប់អង្គការ លោក Mohammad Shadidullah Azim បានប្រាប់អង្គការ Human
Rights Watch ថា "វាគឹជាមេរៀនដ៏ធំសម្រាប់យើង។
ពេលនេះម្នាក់ៗត្រូវយល់ថា ពួកយើងត្រូវដាក់អាទិភាពសុវត្ថិភាពកិច្ចការជាដំបូង
បន្ទាប់មកយើងត្រូវផ្តោតលើចំណុចផ្សេងៗទៀត។ វាមានសារៈសំខាន់ណាស់សម្រាប់យើង។" .
របាយការណ៍អង្គការ Human Rights Watch បានរកឃើញថា បន្ទាប់ពីថ្ងៃដ៏គួរអោយភ័យខ្លាចនោះមក
មាត្រដ្ឋានសុខភាពនិងសុវត្ថិភាពត្រូវបានពង្រឹងនៅក្នុងឩស្សាហកម្ម -
កិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពអគ្គីភ័យនិងអគារគឺជាកិច្ចព្រមព្រៀងកាតព្វកិច្ចស្របច្បាប់រវាងម៉ាកអឺរ៉ុបច្រើនជាង
១៧៥ និងសម្ព័ន្ធសហជីព
ដែលបង្កើតឡើងដើម្បីផ្តល់នូវលក្ខខណ្ឌការងារដែលមានសុវត្ថិភាពនិងសមស្រប។
ក្រុមហ៊ុនលក់រាយនៅអាមេរិកខាងជើងចំនួន ២៦ រួមទាំង The Gap, Macy's និង Wal-Mart បានបង្កើតកិច្ចព្រមព្រៀងអធិការកិច្ចស្រដៀងគ្នានេះដែរ។
ប៉ុន្តែទោះបីជារដ្ឋាភិបាលបានចាត់វិធានការមួយចំនួនដើម្បីពង្រឹងមាត្រដ្ឋានការងារ
ឧទាហរណ៍ ការបង្កើតអ្នកជំណាញអធិការកិច្ច និងការចុះបញ្ជីសហជីពច្រើនជាងមុន ក៏ដោយ
ក៏នៅតែវាត្រូវការពេលយូរទៀតដែរ។
កម្មករនៅតែបន្តរាយការណ៍ថាពួកគេត្រូវផ្តល់ប្រាក់បៀវត្សរ៍ដោយយឺតយ៉ាវ
មិនអោយមានការងារថែមម៉ោង ឬពេលខ្លះមិនបានផ្តល់ប្រាក់បៀវត្សរ៍ទៀតផង
ហើយមិនត្រូវបានផ្តល់ប្រាក់ថ្ងៃឈប់សម្រាកនិងថ្ងៃសម្រាកឆ្លងទន្លេ
បើទោះបីជាលក្ខខណ្ឌទាំងនេះត្រូវបានធានាក្រោមច្បាប់ប្រទេសបង់ក្លាដេសក៏ដោយ។
ទោះបីក្រោយព្រឹត្តិការណ៍ Rana Plaza នៅតែមានតិចជាង ១០
ភាគរយនៃរោងចក្រកាត់ដេរដែលត្រូវបានចូលជាសហជីព។
ម៉ោងធ្វើការជាធម្មតាអាចចាប់ពី ១១ ទៅ ១៤
ម៉ោងក្នុងមួយថ្ងៃ ២៦ ថ្ងៃក្នុងមួយខែ បៀវត្សរ៍អប្បបរិមាចំនួន ៦៨ ដុល្លារ។ លោក Kalpona Akter ប្រធានប្រតិបត្តិរបស់ Bangladesh Center for Workers
Solidarity បាននិយាយថា
"ការរំលោភបំពានពាក្យសំដីនិងរាងកាយនៅតែមាននៅក្នុងរោងចក្រ
ហើយអ្វីដែលសំខាន់នោះគឺ
នៅពេលដែលកម្មករព្យាយាមពង្រីកសម្លេងរបស់ពួកគេនៅក្នុងសហជីពដែលនៅក្នុងរោងចក្រនីមួយៗ
ពូកគេត្រូវរងការបំពាននិងការគំរាមកំហែង។"
ទោះបីជាក្រុមហ៊ុនលក់រាយជាច្រើនបានបង់វិភាគទានចូលទៅសំណងការខូចខាតព្រឹត្តិការណ៍ Rana Plaza ក៏ដោយ ក៏អ្នកនៅមានជីវិតបាននិយាយថាពួកគេមិនទាន់បានទទួលសំណងសមស្របឡើយ។ មកដល់ខែមីនានេះ មានតែទឹកប្រាក់ចំនួន ២១ លានដុល្លារ លើចំនួន ៣០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលត្រូវការដើម្បីផ្តល់ជាសំណងដល់អ្នកនៅមានជីវិតដែលបានត្រូវបង់ហើយក្រុមហ៊ុនប្រទេសអង់គ្លេសឈ្មោះ Primak បានផ្តល់ចំនួន ១៤ លានដុល្លារ។ ប៉ុន្តែក្រុមហ៊ុនលក់រាយផ្សេងៗទៀត ដែលម៉ាកត្រូវបានរកឃើញនៅក្នុងរោងចក្រ Rana Plaza ដែរនោះ មិនទាន់បានបង់សំណងនៅឡើយទេ។
ថ្លៃថ្នាំរបស់ Roksana ត្រូវបានបង់អោយនាង
ប៉ុន្តែនាងកំពុងប្រឹងប្រែងដើម្បីរស់បន្តទៀត
ដោយសាររបួសរបស់នាងធ្វើអោយនាងមិនអាចធ្វើការបានឡើយ។ នាងនិយាយថា
"ខ្ញុំមិនអាចអង្គុយឬឈរបានយូរទេ...ហើយខ្ញុំមិនអាចលើកវត្ថុធ្ងន់ៗបានទេ។"
នាងបានទទួលប្រាក់សំណងចំនួន ៩៥ ០០០ តាកា (ប្រហែល ១២៣០ ដុល្លារ) តាមរយៈ bKash ដែលជាប្រព័ន្ធបង់ប្រាក់តាមទូរសព្ទមួយ។ នាងបន្តថា
"ផលប៉ះពាល់នេះបានធ្វើអោយខ្ញុំកា្លយជាអត់ប្រយោជន៍...
ខ្ញុំសុបិន្តចង់បានផ្ទះខ្លួនឯងមួយ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរអស់។"
Beauty និយាយថានាងទទួលបាន
៤៥ ០០០ តាកា (៥៨៤ ដុល្លារ) តាមរយៈ bKash ហើយព្យាយាមចុះឈ្មោះសម្រាប់ជំនួយបន្ថែមទៀត
ប៉ុន្តែដោយមិនបានជោគជ័យ នាងត្រូវមកធ្វើការនៅរោងចក្រតូចជាងនោះ។
"ខ្ញុំពិតជាត្រូវការប្រាក់ណាស់... ដើម្បីបង់ទៅលើការសិក្សាកូនស្រីរបស់ខ្ញុំ។
ខ្ញុំកំពង់រស់នៅក្នុងផ្ទះធ្វើដោយភក់់។ ខ្ញុំខ្លាចថាវានឹងរលំ
នៅពេលដែលខ្ញុំឃើញសូម្បីតែស្នាមប្រេះមួយនៅលើជញ្ជាំង។
សូម្បីតែសម្លេងបន្តិចនៅតាមដងផ្លូវក៏ធ្វើអោយខ្ញុំភ័យដែរ
ខ្ញុំត្រូវចាកចេញពីរោងចក្រភ្លាមប្រសិនខ្ញុំឮសម្លេងមិនស្រួល។
ភាពភ័យខ្លាចចាក់ស្រេះនៅក្នុងខ្លួនខ្ញុំយ៉ាងជ្រៅ។"
*នេះគ្រាន់តែជាអត្ថបទប្រែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានដើម (ជាភាសាអង់គ្លេស) សូមចូលទៅកាន់
សម្រាប់ព័ត៌មានដើម (ជាភាសាអង់គ្លេស) សូមចូលទៅកាន់
No comments:
Post a Comment