Blog Archive

29 April 2015

តើសហគមន៍អាស៊ានអាចសម្រេចបាននៅក្នុងឆ្នាំនេះដែរឬទេ?


Sunday, 26 April 2015; News by Dr. Chheang Vannarith

កិច្ចប្រជុំកំពូលអាស៊ានពីរថ្ងៃដែលបានចាប់ផ្តើមនៅទីក្រុង Kuala Lumpur បានបង្កើតជាការរំពឹងដ៏ខ្ពស់ជាច្រើន ក៏ដូចជាការប្រឈមនិងសំពាធផ្សេងៗផងដែរ។ សំណួរចម្បងមួយនោះគឺថាតើអាស៊ានអាចសម្រេចគោលដៅសហគមន៍របស់ខ្លួននៅចុងឆ្នាំនេះបានដែរឬយ៉ាងណា។ 

អ្នកសង្កេតការណ៍តំបន់លើកិច្ចការអាស៊ានមួយចំនួនបានលើកឡើងថា សហគមន៍អាស៊ានគឺគ្រាន់តែជាសេចក្តីប្រាថ្នាមួយប៉ុណ្ណោះ។វាមិនអាចសម្រេចបាននៅចុងឆ្នាំនេះឡើយ​ ដោយសារតែ គម្លាតការអនុវត្តលើផែនការមេរបស់សហគមន៍អាស៊ាន និងកង្វះការចូលរួមរបស់ប្រជាពលរដ្ឋ។

កន្លងមក ការអនុវត្តផែនការមេលើសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានទទួលការជម្រុញ ហើយបានជោគជ័យច្រើនជាងផែនការមេពីរផ្សេងទៀត៖ សហគមន៍សន្តិសុខនយោបាយអាស៊ាននិង សហគមន៍សង្គម-វប្បធម៌អាស៊ាន។ 



អាស៊ានដើម្បីប្រជាជន

អាស៊ាននៅតែស្ថិតនៅឆ្ងាយពីប្រជាជននៅឡើយ។ ភាគច្រើននៃប្រជាជនអាស៊ានមិនអាចចងភ្ជាប់ ​អាស៊ានទៅនឹងជីវិតរបស់ពួកគេឡើយ ដោយសារអាស៊ានត្រូវបានដឹកនាំជាចម្បងដោយក្រុមអ្នកមានអំណាច។ ដូចនេះវាចាំបាច់ក្នុងការជម្រុញ “Social Asean” ដែលក្នុងនោះ សិទ្ធិមនុស្ស យុត្តិធម៌សង្គម ការផ្តល់អំណាចទៅប្រជាជន និងការបញ្ចូលផ្នែកសេដ្ឋកិច្ចត្រូវបានគោរព។ 

ជម្លោះដែនសមុទ្រចិនខាងត្បូងនៅតែជាបញ្ហាលំបាកនិងស្មុគស្មាញ ដែលបាននឹងកំពុងត្រូវប្រឈមនឹងតំបន់ទាំងមូល។ ជម្លោះនេះបានគម្រាមកំហែងយ៉ាងខ្លាំងដល់សាមគ្គីភាពរបស់អាស៊ាន ដូចនេះវាត្រូវការអោយមានការដោះស្រាយដោយប្រុងប្រយ័ត្ននិងសមស្របបំផុត។

វិធានការទំនុកចិត្តនិងជំនឿចិត្តត្រូវតែត្រូវបានរក្សានិងពង្រឹងបន្ថែមទៀត។

ក្រោមកិច្ចដឹកនាំរបស់ម៉ាឡេស៊ី ប្រទេសនេះកំពុងខិតខំប្រឹងប្រែងពន្លឿនការពិភាក្សានិងចរចារទៅលើក្រមប្រតិបត្តិ (COC) នៃសមុទ្រចិនខាងត្បូង។ 

ប៉ុន្តែ មិនមានឡើយពេលវេលាជាក់លាក់នៃក្រមប្រតិបត្តិនេះ ដែលបាននឹងកំពុងរង់ចាំការព្រមព្រៀងពីចំណោមបណ្តាសមាជិកអាស៊ាននិងប្រទេសចិន។ 

អ្នកសង្កេតការណ៍មិនមានភាពសុទិដ្ឋិនិយមលើការសម្រេចចុងក្រោយស្តីពីក្រមប្រតិបត្តិនេះដោយ សារតែកង្វះការព្រមព្រៀងរវាងបណ្តាសមាជិកអាស៊ានស្តីពីបញ្ហានេះនិងដោយសារការកើនឡើង ជាបន្តបន្ទាប់នៃឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់។ 

អាស៊ាននិងប្រទេសចិន

សកម្មភាពវាតទីរបស់ប្រទេសចិន និងកិច្ចអន្តរាគមន៍ពីខាងក្រៅដោយបណ្តាប្រទេសមានអំណាចធំៗមួយចំនួននៅក្នុងបញ្ហានេះ បានធ្វើអោយវាកាន់តែមានភាពស្មុគស្មាញថែមទៀត ក្នុងការស្វែងរកដំណោះស្រាយលើជម្លោះនិងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ 

ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សមាជិកអាស៊ានទាំងអស់បានចែករំលែកនូវកិច្ចព្រមព្រៀងដោយច្បាស់លាស់មួយ​ នោះគឺ ជម្លោះសមុទ្រចិនខាងត្បូងនេះ នឹងមិនបង្អាក់នូវកិច្ចសហប្រតិបត្តិការនិងដំណើរការតំបន់សហគមន៍ផ្សេងៗនោះឡើយ។ សំខាន់ជាងនេះទៅទៀត វាមិនគួរបង្អាក់ដល់ភាពជាដៃគូយុទ្ធសាស្រ្តដ៏ល្អរវាងប្រទេសនៅអាស៊ាននិងប្រទេសចិននោះឡើយ។ 

នៅក្នុងផ្នែកផ្សេងៗទៀតនៃសហប្រតិបត្តិការ ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីបានផ្តោតទៅលើប្រាំបីចំណុច៖ បង្កើតសហគមន៏អាស៊ាន អភិវឌ្ឍសហគមន៍អាស៊ាន - ចក្ខុវិស័យឆ្នាំ ២០១៥ បង្ខិតអាស៊ានទៅកាន់ក្បែរប្រជាជន ពង្រឹងការអភិវឌ្ឍន៍លើសហគ្រាសធនតូចនិងមធ្យម (SMEs) ពង្រីកជំនួញនិងការវិនិយោគក្នុងអាស៊ាន ពង្រឹងស្ថាប័នអាស៊ាន ជម្រុញសន្តិសុខនិងសន្តិភាពក្នុងតំបន់តាមរយៈមជ្ឈន្តិករភាព និងពង្រឹងតួនាទីរបស់អាស៊ានជាសកល។ 

ថ្នាក់ដឹកនាំអាស៊ានត្រូវបានរំពឹងថានឹងទទួលអនុវត្តន៍នៅឯកសារចំនួនបី​នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦៖
  1. the Kuala Lumpur Declaration on People-Oriented and People-Centered Asean
  2. the Langkawi Declaration on the Global Movement of Moderates 
  3. Asean Declaration On Institutionalising the Resilience of Asean and Its Communities and People to Disasters and Climate Change.
ការប្រណាំងចាប់ផ្តើម

អាស៊ានកំពុងតែរត់កីឡាម៉ារ៉ាតុងដោយមិនមានការបញ្ចប់។ អាស៊ានត្រូវតែបន្តពង្រឹងស្ថាប័នរបស់ខ្លួន និងស្វែងរកដៃគូខាងក្រៅ ដែលអាស៊ានគួរនៅតែជាអ្នកកាន់ចង្កូតក្នុងការកំណត់លើការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធក្នុងតំបន់ និងត្រូវមានតួនាទីដែលពាក់ព័ន្ធនៅក្នុងឆាកអន្តរជាតិផងដែរ។

ដោយបន្តមើលទៅមុខ អាស៊ានត្រូវតែបង្កើតនៅការអនុវត្ត៍ដែលសមស្របទៅលើផែនការមេរបស់អាស៊ាននិងទិសដៅ - ចក្ខុវិស័យឆ្នាំ ២០១៥ តាមរយៈការពង្រឹងនូវភាពជាពហុដៃគូ ភាពជាពហុម្ចាស់ហ៊ុន និងពហុភាពជាម្ចាស់។

ថ្នាក់ដឹកនាំអាស៊ានត្រូវស្វែងរកវិធីសាស្រ្តនិងវិធានការដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានចំពោះការរស់នៅនិងសេចក្តីសុខរបស់ប្រជាជនខ្លួនប្រមាណ ៦២៥ លាននាក់។ ក្រុមសង្គមស៊ីវិលអាស៊ាននិងសមាគមន៍យុវជនគួរត្រូវបានផ្តល់ជាសិទ្ធិអំណាចបន្ថែមដើម្បីបន្តសកម្មភាព “Social Asean”


*នេះគ្រាន់តែជាអត្ថបទប្រែសម្រួលជាភាសាខ្មែរពីអត្ថបទដើមជាភាសាអង់គ្លេសប៉ុណ្ណោះ

No comments:

Post a Comment