អត្ថបទដោយ៖ Lorraine Chow
![]() |
រូបថតដោយ៖ Heather Stilwel |
តើឧស្សាហកម្មម៉ូតរហ័សពិតជានៅតែមានស្ថេរភាពឬ?
នៅដើមខែនេះ H&M បានចេញផ្សាយរបាយការណ៍ Conscious Action Sustainability ដែលជាការពិនិត្យប្រចាំឆ្នាំលើកទី ១៣
នៃការអនុវត្តបៃតងនិងការប្រឹងប្រែងចំពោះប្រាក់បៀវត្សរ៍នៅក្នុងរោងចក្ររបស់គេ។
ទោះបីជាតួលេខនិងការគំនិតផ្តួចផ្តើមជាច្រើនគួរអោយសរសើរក៏ដោយ
អ្នកគាំទ្របរិស្ថាននិងសង្គមក៏នៅតែបានចង្អុលបង្ហាញនូវភាពមិនស៊ីសង្វាក់នៃរបាយការណ៍នោះដែរ។
ជាដំបូង
ក្រុមហ៊ុន Quartz បានបំភ្លឺទៅលើការប្រើប្រាស់កប្បាសរបស់ក្រុមហ៊ុនច្នៃម៉ូតដ៏ធំរបស់ប្រទេសស្វីស។
ខណៈពេលដែលក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកលើការប្រើប្រាស់កប្បាសសរីរាង្គនោះ
មានតែ ១៣.៧ ភាគរយប៉ុណ្ណោះនៃកប្បាសរបស់ H&M ដែលបានប្រើ មានលក្ខណៈសរីរាង្គ។ ដូចដែលពួកយើងបានលើកឡើងរួចមកហើយថាកប្បាសគឺជាដំណាំដែលមានជាតិពុលខ្លាំងជាងគេបំផុតក្នុងពិភពលោក។ ស្ថាប័ន The Organic Consumers Association បានបកស្រាយថាកប្បាសត្រូវការច្រើនជាង
២៥ ភាគរយនូវចំនួនថ្នាំសម្លាប់សត្វល្អិត (insecticides) នៅក្នុងពិភពលោក និង ១២ ភាគរយនៃថ្នាំបំផ្លាញសត្វល្អិត (pesticides)។
ហើយកប្បាសមានលក្ខណៈស៊ាំខ្លាំងទៅនឹងទឹកផងដែរ។ អង្គការ World Wildlife Fund បាននិយាយថា
វាត្រូវការទឹកចំនួន ២០ ០០០ លីត្រនៃទឹកដើម្បីបង្កើតជាកប្បាសមួយគីឡូក្រាម
ដែលស្មើនឹងអាវយឺតមួយនិងខោខូវប៊យមួយប៉ុណ្ណោះ។
![]() |
រូបថតដោយ៖ Shutterstock |
ដូចដែលក្រុមហ៊ុន Quartz បានលើកឡើង H&M ផលិតយ៉ាងហោចណាស់ទំនិញចំនួន ៦០០ លាន ជារៀងរាល់ឆ្នាំ
សម្រាប់ហាងទំនិញរបស់ក្រុមហ៊ុននេះចំនួន ៣ ២០០ នៅជុំវិញពិភពលោក
ហើយនេះមិនទាន់បានគិតបញ្ចូលនៅឡើយទេនូវហាងតូចៗផ្សេងទៀតដូចជា COS ជាដើម។ សង្វាក់នៃការច្នៃម៉ូតក៏មានគម្រោងនឹងបើកហាងថ្មីៗចំនួន ៤០០
ទៀតរបស់ H&M និងទីផ្សារអនឡាញចំនួនប្រាំបួនទៀត
នៅក្នុងឆ្នាំនេះ។
Linda Greer ដែលជាអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់របស់ Natural Resources Defense Council និងជានាយករបស់ Clean By Design បាននិយាយថា “ជាមូលដ្ឋាន
វាមានការកាត់ផ្តាច់រវាងគំនិតដែលថាអ្នកកំពុងលក់នូវសម្លៀកបំពាក់ក្នុងការច្នៃម៉ូដរហ័សដែលមានចំនួនច្រើននោះ
ជាមួយនឹងគំនិតដែលថាអ្នកកំពុងចង់តែធ្វើអោយក្រុមហ៊ុនមានស្ថេរភាព។” បន្ថែមពីធាតុចូលបរិស្ថានលើការច្នៃម៉ូតរហ័ស
ចំណុចចម្បងមួយទៀតគឺលក្ខខណ្ឌការងារមិនសមរម្យរបស់កម្មករកាត់ដេរ
ឧទាហរណ៍ជាពិសេសមួយគឺនៅក្នុងឆ្នាំ ២០១៣ ដែលរោងចក្រកាត់ដេរ Rana Plaza បានបាក់រលំនៅក្នុងប្រទេសបង់ក្លាដេស
ដែលបង្កអោយកម្មករច្រើនជាង ១១០០ អ្នកបានស្លាប់ (H&M មិនមានចុះកិច្ចសន្យាជាមួយរោងចក្រនោះទេ។)
នៅក្នុងឆ្នាំ
២០១៣ ក្រុមហ៊ុននេះបានប្តេជ្ញាក្នុងការបង់ទៅអោយកម្មករកាត់ដេរចំនួន ៨៥០ ០០០ នាក់នូវ “ប្រាក់បៀវត្សរ៍សមរម្យ” នៅឆ្នាំ ២០១៨។ របាយការណ៍ចេរភាពបានបកស្រាយថា H&M កំពុងសាកល្បង “វិធីសាស្រ្តពង្រឹងលើរចនាសម្ព័ន្ធការបង់ប្រាក់” នៅរោងចក្រចំនួនពីរក្នុងប្រទេសបង់ក្លាដេសមួយនិងក្នុងប្រទេសកម្ពុជាមួយ
ដែល H&M គឺជាអតិថិជនតែមួយគត់។
របាយការណ៍នេះបានបន្តទៀតថា
ការវាយតម្លៃលើកដំបូងត្រូវបានអនុវត្តន៍នៅក្នុងរោងចក្រនៅប្រទេសកម្ពុជាហើយ “ម៉ោងបន្ថែមត្រូវបានកាត់បន្ថយ
ប្រាក់បៀវត្សរ៍ត្រូវបានបង្កើន ផលិតភាពរីកចម្រើន
ហើយការសន្ទនារវាងនិយោជិកនិងនិយោជកក៏មានភាពប្រសើរឡើងដែរ។”
ប៉ុន្តែអនុប្រធាននៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា C.CAWDU លោក គង់
អាទិត្យ បាននិយាយថា “របាយការណ៍របស់ H&M មិនបានឆ្លុះបញ្ចាំងអោយបានត្រឹមត្រូវលើទិដ្ឋភាពជាក់ស្តែងក្នុងប្រទេសកម្ពុជា
ឬប្រទេសបង់ក្លាដេសនោះទេ ហើយភាពចន្លោះប្រហោងរបស់ពួកគេធ្វើអោយប៉ះពាល់ដល់កម្មករដែលកំពុងប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីគ្រួសាររបស់ពួកគេ។” លោកបានបន្តថា “ទម្រង់ “ចេរភាព” ដែលត្រូវបានដាក់អោយអនុវត្តនិងត្រូវគ្រប់គ្រងដោយ H&M ផ្ទាល់នោះ
មិនមានភាពច្បាស់លាស់ចំពោះកម្មករនិងសម្ព័ន្ធសហជីពដែលបានរៀបចំនោះទេ ហើយនឹងមិនមានការផ្លាស់ប្តូរពិតប្រាកដឡើយសម្រាប់កម្មករផលិតកម្មរបស់ H&M ហើយបម្រើតែសម្រាប់ទំនាក់ទំនងសាធារណៈដើម្បីបិទបាំងលើការរំបំពានលោភលើប្រព័ន្ធប៉ុណ្ណោះ”។
តើអ្វីទៅជា “ប្រាក់បៀវត្សរ៍សមរម្យ” ដូចដែលបានកំណត់ដោយ H&M នោះ? ប្រទេសបង់ក្លាដែសមានប្រាក់ចំណូលទាបជាងគេបំផុតក្នុងពិភពលោក បានត្រឹមតែ
៣៨$ ប៉ុណ្ណោះក្នុងមួយខែ។ យោងតាម the Wall Street Journal នៅខែវិច្ឆិកាឆ្នាំមុន
ប្រទេសកម្ពុជាបានតម្លើងប្រាក់បៀវត្សរ៍អប្បបរិមាប្រចាំខែរបស់កម្មករកាត់ដេរចំនួន ២៨
ភាគរយ កើនដល់ ១២៨$ ដែលមិនឆ្លើយតបនឹងការទាមទាររបស់កម្មករសហជីពឡើយ
ហើយអាចបង្កជាការធ្វើបាតុកម្មនៅក្នុងប្រទេស។
នៅដើមឆ្នាំនេះ ភាពយន្តឯកសារមួយដែលមានឈ្មោះថា Sweatshop: Dead Cheap Fashion បាននាំមកនូវជនជាតិណូវ៉េបីនាក់ - Anniken Jorgensen ដែលជាអ្នកបង្កើតប្លុកច្នៃម៉ូដ Frida Ottensen និង Ludvig Hambro ដែលជាអ្នកប្រើប្រាស់ការច្នៃម៉ូតរហ័ស - ត្រូវបានតម្រូវឱ្យមកធ្វើការនៅរោងចក្រកាត់ដេរនៅប្រទេសកម្ពុជាចំនួនមួយខែ។
ពួកគេមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេបានស្គាល់ពីរសជាតិនៃលក្ខខណ្ឌការងារដ៏ពិបាករបស់កម្មករ
ដែលកម្មករមួយចំនួនមានគ្រួសារដែលបានស្លាប់ដោយភាពអត់ឃ្លាន ព្រោះថាពួកគេមិនទទួបាលបានតម្រូវការគ្រប់គ្រាន់ដោយសារតែប្រាក់បៀរវត្សរ៍មានកម្រិតទាប។
ទោះបីជា H&M បានបដិសេធថាមិនបានទិញទំនិញពីហាងដែលបានបង្ហាញនូវក្នុងភាពយន្តឯកសារនោះក៏ដោយ
ប៉ុន្តែដូចដែល Ottensen បាននិយាយនៅក្នុងវគ្គទីប្រាំ “ខ្ញុំមិនយល់ថាហេតុអ្វីបានជាបណ្តាញធំៗ
ដូចជា H&M នេះមិនចាត់វិធានការនោះទេ? H&M ជាក្រុមហ៊ុនដែលមានអំណាចខ្លាំង។
ចាត់វិធានការភ្លាមទៅ!”
នេះគ្រាន់តែជាអត្ថបទធ្វើការកែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានដើម (ជាភាសាអង់គ្លេស) សូមចូលទៅកាន់
No comments:
Post a Comment