Blog Archive

26 April 2015

រញ្ជួយដីនៅនេប៉ាល់ “ទម្រង់ស្លាកស្នាមចាស់”


អត្ថបទដោយ៖
 Kate Ravilious

គ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់កម្រិត ៧.៨ រិចឆ្ទ័រ នៅថ្ងៃសៅរ៍នេះត្រូវបានបន្តមកអស់រយៈកាលច្រើនជាង ៨០ ឆ្នាំមុន ដោយគ្រោះរញ្ជូយដីមួយដែរនៅក្នុងឆ្នាំ ១៩៣៤ ដែលបានបំផ្លាញប្រហែលមួយភាគបួននៃទីក្រុង Kathmandu និងបានសម្លាប់ប្រជាជនច្រើនជាង ១៧០០០ នាក់។

យោងតាមធរណីវិទូ គ្រោះរញ្ជួយដីលើកចុងក្រោយនេះ កើតឡើងបន្តមកពីទម្រង់នៃគ្រោះរញ្ជួយដីដ៏ធំចំនួនពីរដែលបានកើតឡើងចតាំងពីច្រើនជាង ៧០០ ឆ្នាំមុន ដែលបណ្តាលមកពីឥទ្ធិពលដូមីណូ (domino effect) នៃស្លាកស្នាមចាស់ដែលបានផ្ទេរមកតាមគន្លងសំរុត (ស្នាមស្រុតនៃស្រទាប់ធរណី)។

អ្នកស្រាវជ្រាវទើបតែបានស្រាវជ្រាវរកឃើញភាពដែលអាចកើតឡើងបាននៃឥទ្ធិពលរញ្ជួយដីប្រភេទនេះនៅក្នុងប៉ុន្មានសប្តាហ៍ នៃការធ្វើការស្រាវជ្រាវក្នុងតំបន់នេះប៉ុណ្ណោះ។  របាយការណ៍បឋមបានបង្ហាញថាប្រជាជនជិត ២០០០ នាក់ បានបាត់បង់ជីវិត ដែលជនរងគ្រោះមកពីប្រទេសបង់ក្លាដែស ឥណ្ឌា ទីបេ និងលើភ្នំអេវើរ៉េស ដែលជាចំណុចនៃការចាប់ផ្តើមការបាក់ផ្ទាំងទឹកកកផងដែរ។ អាត្រាស្លាប់និងរងរបួសអាចនឹងកើនឡើងបន្តទៀតក្នុងប៉ុន្មានថ្ងៃបន្ទាប់​ ហើយគ្រោះថ្នាក់នៃការបាក់ដីដែលបង្កដោយគ្រោះរញ្ជួយដីនោះ មានន័យថាគ្រោះថ្នាក់នៅតែអាចមានបន្តទៀត។

ការស៊ើបអង្កេតទៅលើស្លាកស្នាម

លោក Laurent Bollinger ភ្នាក់ងារស្រាវជ្រាវ CEA ក្នុងប្រទេសបារាំងនិងសហការីរបស់គាត់បានរកឃើញ ស្លាកស្នាមនៃទម្រង់រញ្ជួយដីចាស់ៗ ក្នុងអំឡុងពេលស្រាវជ្រាវនៅក្នុងប្រទេសនេប៉ាល់កាលពីខែមុន ក្រោយមកគ្រោះរញ្ជួយដីដ៏ធំមួយដែលត្រូវបានរំពឹងទុកនៅក្នុងទីតាំងមួយ ដែលត្រូវនឹងទីតាំងរញ្ជួយដីកាលពីថ្ងៃសៅរ៍នេះ បានផ្ទុះឡើង។ 


នៅក្នុងព្រៃ ផ្នែកខាងត្បូងនៃប្រទេសនេប៉ាល់ ក្រុមរបស់លោក Bollinger បានជីកទៅលើស្លាកស្នាមរញ្ជួយដោយឆ្លងកាត់សំរុតរញ្ជួយដីដ៏ធំរបស់ប្រទេសនេះ (ដែលបានលាតសន្ធឹងដល់ចម្ងាយច្រើនជាង ១០០០ គម ពីផ្នែកខាងលិចដល់ខាងកើត) នៅកន្លែងមួយដែលសំរុតដីបានរត់មកជួបស្រទាប់ដីខាងលើ ហើយគាត់បានប្រើបំណែកនៃធ្យូងថ្មដែលបានត្រូវបានកប់នៅក្នុងសំរុតដីនោះ​ នៅពេលដែលវាបានផ្លាស់ប្តូរទីតាំងលើកចុងក្រោយបំផុត។ ឯកសារបទចាស់ៗបានលើកឡើងពីគ្រោះរញ្ជួយដីធំៗមួយចំនួន ប៉ុន្តែការស្វែងរកគ្រោះរញ្ជួយដីទាំងនេះនៅស្រទាប់ដីខាងលើមានផលវិបាកច្រើន។ ភ្លៀងមូសុងបានហូរច្រោះដីយកទៅអស់ ហើយព្រៃដ៏ក្រាស់ក៏បានគ្រប់ដណ្តប់ស្រទាប់ដីភាគច្រើន ដែលអាចទប់ស្កាត់ការផ្ទុះឡើងនៃគ្រោះរញ្ជួយដីដ៏មានប្រសិទ្ធិភាព។



ក្រុមរបស់លោក Bollinger អាចបង្ហាញថា បំណែកនៃសំរុតដីមិនទាន់បានផ្លាស់ទីជាយូរណាស់មកហើយ។ លោក Bollinger បាននិយាយថា “ពួកយើងបានបង្ហាញថាសំរុតនេះមិនមែនជាមូលហេតុនៃគ្រោះរញ្ជួយដីដ៏ធំៗក្នុងឆ្នាំ ១៥០៥ និង ១៨៣៣ នោះទេ ហើយលើកចុងក្រោយដែលសំរុតនេះបានផ្លាស់ប្តូរទីតាំងគឺអាចនៅឆ្នាំ ១៣៤៤។


ទម្រង់នៃគ្រោះរញ្ជូយដីធំៗជុំវិញទីក្រុង Kathmandu
  • គ្រោះរញ្ជួយដីនៅថ្ងៃសៅរ៍កម្រិត ៧.៨ រិចឆ្ទ័របានវាយប្រហារផ្នែកភាគខាងជើងឆៀងខាងលិចទីក្រុង Kathman
  •  លើកចុងក្រោយដែលសំរុតដីបានកើតឡើងនៅក្នុងទីតាំងនេះគឺក្នុងឆ្នាំ ១៣៤៤
  • វាកើតឡើងបន្ទាប់ពីហេតុការណ៍រញ្ជូយដីក្នុងឆ្នាំ ១២៥៥ នៅភាគខាងកើតទីក្រុង Kathmandu
  • ការផ្ទុះឡើងលើកចុងក្រោយគឺនៅឆ្នាំ ១៩៣៤ ដោយសំរុតដីអាចប្រមូលផ្តុំនៅភាគខាងកើត
  • គ្រោះរញ្ជួយដីឆ្នាំ ២០១៥ មានស្ថានភាពជាទម្រង់ដែលមានគម្លាតគ្នាប្រហែល ៨០ ឆ្នាំ 
នៅពេលដែលលោក Bollinger និងសហការីរបស់បានរកឃើញទម្រង់ប្រវត្តិចាស់ៗបែបនេះ ពួកគេមានការបារម្ភយ៉ាងខ្លាំង។ លោក Paul Tapponneir  មកពី Earth Observatory ប្រទេសសឹង្ហបុរី ដែលធ្វើការជាមួយលោក Bollinger បាននិយាយថា​ “ពួកយើងអាចឃើញថាទាំងទីក្រុង Kanthmandu និង Pokhara អាចនឹងប្រឈមនឹងគ្រោះរញ្ជួយដីច្រើនទៀត ដូចដែលបានកើតឡើងក្នុងឆ្នាំ ១៣៤៤ ក្នុងរវាងទីក្រុងទាំងពីរនេះ។

លោក Bollinger បាននិយាយថា “ការគណនាបឋមបានបង្ហាញថាគ្រោះរញ្ជូយដីកម្រិត ៧.៨ រិចឆ្ទ័រប្រហែលមិនអាចជាធំល្មមដែលអាចធ្វើអោយផ្ទុះមកដល់ស្រទាប់ខាងលើនោះទេ ដូចនេះបានន័យថានៅមានស្នាមលាតសន្ធឹងច្រើនទៀតដែលកប់ទុក ហើយយើងគួរអាចរំពឹងជាមុនពីការរញ្ជូយដីធំមួយទៀត នៅភាគខាងលិចនិងខាងត្បួងនៃទីក្រុងនេះក្នុងប៉ុន្មានទសវត្សខាងមុខទៀត។


*នេះគ្រាន់តែជាអត្ថបទប្រែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានដើម (ជាភាសាអង់គ្លេស) សូមចូលទៅកាន់

No comments:

Post a Comment