Blog Archive

29 April 2015

តើសហគមន៍អាស៊ានអាចសម្រេចបាននៅក្នុងឆ្នាំនេះដែរឬទេ?


Sunday, 26 April 2015; News by Dr. Chheang Vannarith

កិច្ចប្រជុំកំពូលអាស៊ានពីរថ្ងៃដែលបានចាប់ផ្តើមនៅទីក្រុង Kuala Lumpur បានបង្កើតជាការរំពឹងដ៏ខ្ពស់ជាច្រើន ក៏ដូចជាការប្រឈមនិងសំពាធផ្សេងៗផងដែរ។ សំណួរចម្បងមួយនោះគឺថាតើអាស៊ានអាចសម្រេចគោលដៅសហគមន៍របស់ខ្លួននៅចុងឆ្នាំនេះបានដែរឬយ៉ាងណា។ 

អ្នកសង្កេតការណ៍តំបន់លើកិច្ចការអាស៊ានមួយចំនួនបានលើកឡើងថា សហគមន៍អាស៊ានគឺគ្រាន់តែជាសេចក្តីប្រាថ្នាមួយប៉ុណ្ណោះ។វាមិនអាចសម្រេចបាននៅចុងឆ្នាំនេះឡើយ​ ដោយសារតែ គម្លាតការអនុវត្តលើផែនការមេរបស់សហគមន៍អាស៊ាន និងកង្វះការចូលរួមរបស់ប្រជាពលរដ្ឋ។

កន្លងមក ការអនុវត្តផែនការមេលើសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានទទួលការជម្រុញ ហើយបានជោគជ័យច្រើនជាងផែនការមេពីរផ្សេងទៀត៖ សហគមន៍សន្តិសុខនយោបាយអាស៊ាននិង សហគមន៍សង្គម-វប្បធម៌អាស៊ាន។ 



អាស៊ានដើម្បីប្រជាជន

អាស៊ាននៅតែស្ថិតនៅឆ្ងាយពីប្រជាជននៅឡើយ។ ភាគច្រើននៃប្រជាជនអាស៊ានមិនអាចចងភ្ជាប់ ​អាស៊ានទៅនឹងជីវិតរបស់ពួកគេឡើយ ដោយសារអាស៊ានត្រូវបានដឹកនាំជាចម្បងដោយក្រុមអ្នកមានអំណាច។ ដូចនេះវាចាំបាច់ក្នុងការជម្រុញ “Social Asean” ដែលក្នុងនោះ សិទ្ធិមនុស្ស យុត្តិធម៌សង្គម ការផ្តល់អំណាចទៅប្រជាជន និងការបញ្ចូលផ្នែកសេដ្ឋកិច្ចត្រូវបានគោរព។ 

ជម្លោះដែនសមុទ្រចិនខាងត្បូងនៅតែជាបញ្ហាលំបាកនិងស្មុគស្មាញ ដែលបាននឹងកំពុងត្រូវប្រឈមនឹងតំបន់ទាំងមូល។ ជម្លោះនេះបានគម្រាមកំហែងយ៉ាងខ្លាំងដល់សាមគ្គីភាពរបស់អាស៊ាន ដូចនេះវាត្រូវការអោយមានការដោះស្រាយដោយប្រុងប្រយ័ត្ននិងសមស្របបំផុត។

វិធានការទំនុកចិត្តនិងជំនឿចិត្តត្រូវតែត្រូវបានរក្សានិងពង្រឹងបន្ថែមទៀត។

ក្រោមកិច្ចដឹកនាំរបស់ម៉ាឡេស៊ី ប្រទេសនេះកំពុងខិតខំប្រឹងប្រែងពន្លឿនការពិភាក្សានិងចរចារទៅលើក្រមប្រតិបត្តិ (COC) នៃសមុទ្រចិនខាងត្បូង។ 

ប៉ុន្តែ មិនមានឡើយពេលវេលាជាក់លាក់នៃក្រមប្រតិបត្តិនេះ ដែលបាននឹងកំពុងរង់ចាំការព្រមព្រៀងពីចំណោមបណ្តាសមាជិកអាស៊ាននិងប្រទេសចិន។ 

អ្នកសង្កេតការណ៍មិនមានភាពសុទិដ្ឋិនិយមលើការសម្រេចចុងក្រោយស្តីពីក្រមប្រតិបត្តិនេះដោយ សារតែកង្វះការព្រមព្រៀងរវាងបណ្តាសមាជិកអាស៊ានស្តីពីបញ្ហានេះនិងដោយសារការកើនឡើង ជាបន្តបន្ទាប់នៃឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់។ 

អាស៊ាននិងប្រទេសចិន

សកម្មភាពវាតទីរបស់ប្រទេសចិន និងកិច្ចអន្តរាគមន៍ពីខាងក្រៅដោយបណ្តាប្រទេសមានអំណាចធំៗមួយចំនួននៅក្នុងបញ្ហានេះ បានធ្វើអោយវាកាន់តែមានភាពស្មុគស្មាញថែមទៀត ក្នុងការស្វែងរកដំណោះស្រាយលើជម្លោះនិងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ 

ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សមាជិកអាស៊ានទាំងអស់បានចែករំលែកនូវកិច្ចព្រមព្រៀងដោយច្បាស់លាស់មួយ​ នោះគឺ ជម្លោះសមុទ្រចិនខាងត្បូងនេះ នឹងមិនបង្អាក់នូវកិច្ចសហប្រតិបត្តិការនិងដំណើរការតំបន់សហគមន៍ផ្សេងៗនោះឡើយ។ សំខាន់ជាងនេះទៅទៀត វាមិនគួរបង្អាក់ដល់ភាពជាដៃគូយុទ្ធសាស្រ្តដ៏ល្អរវាងប្រទេសនៅអាស៊ាននិងប្រទេសចិននោះឡើយ។ 

នៅក្នុងផ្នែកផ្សេងៗទៀតនៃសហប្រតិបត្តិការ ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីបានផ្តោតទៅលើប្រាំបីចំណុច៖ បង្កើតសហគមន៏អាស៊ាន អភិវឌ្ឍសហគមន៍អាស៊ាន - ចក្ខុវិស័យឆ្នាំ ២០១៥ បង្ខិតអាស៊ានទៅកាន់ក្បែរប្រជាជន ពង្រឹងការអភិវឌ្ឍន៍លើសហគ្រាសធនតូចនិងមធ្យម (SMEs) ពង្រីកជំនួញនិងការវិនិយោគក្នុងអាស៊ាន ពង្រឹងស្ថាប័នអាស៊ាន ជម្រុញសន្តិសុខនិងសន្តិភាពក្នុងតំបន់តាមរយៈមជ្ឈន្តិករភាព និងពង្រឹងតួនាទីរបស់អាស៊ានជាសកល។ 

ថ្នាក់ដឹកនាំអាស៊ានត្រូវបានរំពឹងថានឹងទទួលអនុវត្តន៍នៅឯកសារចំនួនបី​នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦៖
  1. the Kuala Lumpur Declaration on People-Oriented and People-Centered Asean
  2. the Langkawi Declaration on the Global Movement of Moderates 
  3. Asean Declaration On Institutionalising the Resilience of Asean and Its Communities and People to Disasters and Climate Change.
ការប្រណាំងចាប់ផ្តើម

អាស៊ានកំពុងតែរត់កីឡាម៉ារ៉ាតុងដោយមិនមានការបញ្ចប់។ អាស៊ានត្រូវតែបន្តពង្រឹងស្ថាប័នរបស់ខ្លួន និងស្វែងរកដៃគូខាងក្រៅ ដែលអាស៊ានគួរនៅតែជាអ្នកកាន់ចង្កូតក្នុងការកំណត់លើការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធក្នុងតំបន់ និងត្រូវមានតួនាទីដែលពាក់ព័ន្ធនៅក្នុងឆាកអន្តរជាតិផងដែរ។

ដោយបន្តមើលទៅមុខ អាស៊ានត្រូវតែបង្កើតនៅការអនុវត្ត៍ដែលសមស្របទៅលើផែនការមេរបស់អាស៊ាននិងទិសដៅ - ចក្ខុវិស័យឆ្នាំ ២០១៥ តាមរយៈការពង្រឹងនូវភាពជាពហុដៃគូ ភាពជាពហុម្ចាស់ហ៊ុន និងពហុភាពជាម្ចាស់។

ថ្នាក់ដឹកនាំអាស៊ានត្រូវស្វែងរកវិធីសាស្រ្តនិងវិធានការដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានចំពោះការរស់នៅនិងសេចក្តីសុខរបស់ប្រជាជនខ្លួនប្រមាណ ៦២៥ លាននាក់។ ក្រុមសង្គមស៊ីវិលអាស៊ាននិងសមាគមន៍យុវជនគួរត្រូវបានផ្តល់ជាសិទ្ធិអំណាចបន្ថែមដើម្បីបន្តសកម្មភាព “Social Asean”


*នេះគ្រាន់តែជាអត្ថបទប្រែសម្រួលជាភាសាខ្មែរពីអត្ថបទដើមជាភាសាអង់គ្លេសប៉ុណ្ណោះ

26 April 2015

រញ្ជួយដីនៅនេប៉ាល់ “ទម្រង់ស្លាកស្នាមចាស់”


អត្ថបទដោយ៖
 Kate Ravilious

គ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់កម្រិត ៧.៨ រិចឆ្ទ័រ នៅថ្ងៃសៅរ៍នេះត្រូវបានបន្តមកអស់រយៈកាលច្រើនជាង ៨០ ឆ្នាំមុន ដោយគ្រោះរញ្ជូយដីមួយដែរនៅក្នុងឆ្នាំ ១៩៣៤ ដែលបានបំផ្លាញប្រហែលមួយភាគបួននៃទីក្រុង Kathmandu និងបានសម្លាប់ប្រជាជនច្រើនជាង ១៧០០០ នាក់។

យោងតាមធរណីវិទូ គ្រោះរញ្ជួយដីលើកចុងក្រោយនេះ កើតឡើងបន្តមកពីទម្រង់នៃគ្រោះរញ្ជួយដីដ៏ធំចំនួនពីរដែលបានកើតឡើងចតាំងពីច្រើនជាង ៧០០ ឆ្នាំមុន ដែលបណ្តាលមកពីឥទ្ធិពលដូមីណូ (domino effect) នៃស្លាកស្នាមចាស់ដែលបានផ្ទេរមកតាមគន្លងសំរុត (ស្នាមស្រុតនៃស្រទាប់ធរណី)។

អ្នកស្រាវជ្រាវទើបតែបានស្រាវជ្រាវរកឃើញភាពដែលអាចកើតឡើងបាននៃឥទ្ធិពលរញ្ជួយដីប្រភេទនេះនៅក្នុងប៉ុន្មានសប្តាហ៍ នៃការធ្វើការស្រាវជ្រាវក្នុងតំបន់នេះប៉ុណ្ណោះ។  របាយការណ៍បឋមបានបង្ហាញថាប្រជាជនជិត ២០០០ នាក់ បានបាត់បង់ជីវិត ដែលជនរងគ្រោះមកពីប្រទេសបង់ក្លាដែស ឥណ្ឌា ទីបេ និងលើភ្នំអេវើរ៉េស ដែលជាចំណុចនៃការចាប់ផ្តើមការបាក់ផ្ទាំងទឹកកកផងដែរ។ អាត្រាស្លាប់និងរងរបួសអាចនឹងកើនឡើងបន្តទៀតក្នុងប៉ុន្មានថ្ងៃបន្ទាប់​ ហើយគ្រោះថ្នាក់នៃការបាក់ដីដែលបង្កដោយគ្រោះរញ្ជួយដីនោះ មានន័យថាគ្រោះថ្នាក់នៅតែអាចមានបន្តទៀត។

ការស៊ើបអង្កេតទៅលើស្លាកស្នាម

លោក Laurent Bollinger ភ្នាក់ងារស្រាវជ្រាវ CEA ក្នុងប្រទេសបារាំងនិងសហការីរបស់គាត់បានរកឃើញ ស្លាកស្នាមនៃទម្រង់រញ្ជួយដីចាស់ៗ ក្នុងអំឡុងពេលស្រាវជ្រាវនៅក្នុងប្រទេសនេប៉ាល់កាលពីខែមុន ក្រោយមកគ្រោះរញ្ជួយដីដ៏ធំមួយដែលត្រូវបានរំពឹងទុកនៅក្នុងទីតាំងមួយ ដែលត្រូវនឹងទីតាំងរញ្ជួយដីកាលពីថ្ងៃសៅរ៍នេះ បានផ្ទុះឡើង។ 


នៅក្នុងព្រៃ ផ្នែកខាងត្បូងនៃប្រទេសនេប៉ាល់ ក្រុមរបស់លោក Bollinger បានជីកទៅលើស្លាកស្នាមរញ្ជួយដោយឆ្លងកាត់សំរុតរញ្ជួយដីដ៏ធំរបស់ប្រទេសនេះ (ដែលបានលាតសន្ធឹងដល់ចម្ងាយច្រើនជាង ១០០០ គម ពីផ្នែកខាងលិចដល់ខាងកើត) នៅកន្លែងមួយដែលសំរុតដីបានរត់មកជួបស្រទាប់ដីខាងលើ ហើយគាត់បានប្រើបំណែកនៃធ្យូងថ្មដែលបានត្រូវបានកប់នៅក្នុងសំរុតដីនោះ​ នៅពេលដែលវាបានផ្លាស់ប្តូរទីតាំងលើកចុងក្រោយបំផុត។ ឯកសារបទចាស់ៗបានលើកឡើងពីគ្រោះរញ្ជួយដីធំៗមួយចំនួន ប៉ុន្តែការស្វែងរកគ្រោះរញ្ជួយដីទាំងនេះនៅស្រទាប់ដីខាងលើមានផលវិបាកច្រើន។ ភ្លៀងមូសុងបានហូរច្រោះដីយកទៅអស់ ហើយព្រៃដ៏ក្រាស់ក៏បានគ្រប់ដណ្តប់ស្រទាប់ដីភាគច្រើន ដែលអាចទប់ស្កាត់ការផ្ទុះឡើងនៃគ្រោះរញ្ជួយដីដ៏មានប្រសិទ្ធិភាព។



ក្រុមរបស់លោក Bollinger អាចបង្ហាញថា បំណែកនៃសំរុតដីមិនទាន់បានផ្លាស់ទីជាយូរណាស់មកហើយ។ លោក Bollinger បាននិយាយថា “ពួកយើងបានបង្ហាញថាសំរុតនេះមិនមែនជាមូលហេតុនៃគ្រោះរញ្ជួយដីដ៏ធំៗក្នុងឆ្នាំ ១៥០៥ និង ១៨៣៣ នោះទេ ហើយលើកចុងក្រោយដែលសំរុតនេះបានផ្លាស់ប្តូរទីតាំងគឺអាចនៅឆ្នាំ ១៣៤៤។


ទម្រង់នៃគ្រោះរញ្ជូយដីធំៗជុំវិញទីក្រុង Kathmandu
  • គ្រោះរញ្ជួយដីនៅថ្ងៃសៅរ៍កម្រិត ៧.៨ រិចឆ្ទ័របានវាយប្រហារផ្នែកភាគខាងជើងឆៀងខាងលិចទីក្រុង Kathman
  •  លើកចុងក្រោយដែលសំរុតដីបានកើតឡើងនៅក្នុងទីតាំងនេះគឺក្នុងឆ្នាំ ១៣៤៤
  • វាកើតឡើងបន្ទាប់ពីហេតុការណ៍រញ្ជូយដីក្នុងឆ្នាំ ១២៥៥ នៅភាគខាងកើតទីក្រុង Kathmandu
  • ការផ្ទុះឡើងលើកចុងក្រោយគឺនៅឆ្នាំ ១៩៣៤ ដោយសំរុតដីអាចប្រមូលផ្តុំនៅភាគខាងកើត
  • គ្រោះរញ្ជួយដីឆ្នាំ ២០១៥ មានស្ថានភាពជាទម្រង់ដែលមានគម្លាតគ្នាប្រហែល ៨០ ឆ្នាំ 
នៅពេលដែលលោក Bollinger និងសហការីរបស់បានរកឃើញទម្រង់ប្រវត្តិចាស់ៗបែបនេះ ពួកគេមានការបារម្ភយ៉ាងខ្លាំង។ លោក Paul Tapponneir  មកពី Earth Observatory ប្រទេសសឹង្ហបុរី ដែលធ្វើការជាមួយលោក Bollinger បាននិយាយថា​ “ពួកយើងអាចឃើញថាទាំងទីក្រុង Kanthmandu និង Pokhara អាចនឹងប្រឈមនឹងគ្រោះរញ្ជួយដីច្រើនទៀត ដូចដែលបានកើតឡើងក្នុងឆ្នាំ ១៣៤៤ ក្នុងរវាងទីក្រុងទាំងពីរនេះ។

លោក Bollinger បាននិយាយថា “ការគណនាបឋមបានបង្ហាញថាគ្រោះរញ្ជូយដីកម្រិត ៧.៨ រិចឆ្ទ័រប្រហែលមិនអាចជាធំល្មមដែលអាចធ្វើអោយផ្ទុះមកដល់ស្រទាប់ខាងលើនោះទេ ដូចនេះបានន័យថានៅមានស្នាមលាតសន្ធឹងច្រើនទៀតដែលកប់ទុក ហើយយើងគួរអាចរំពឹងជាមុនពីការរញ្ជូយដីធំមួយទៀត នៅភាគខាងលិចនិងខាងត្បួងនៃទីក្រុងនេះក្នុងប៉ុន្មានទសវត្សខាងមុខទៀត។


*នេះគ្រាន់តែជាអត្ថបទប្រែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានដើម (ជាភាសាអង់គ្លេស) សូមចូលទៅកាន់

24 April 2015

តើនរណាពិតជាកំពុងបង់ថ្លៃលើសម្លៀកបំពាក់ថោកៗរបស់ពួកយើង?

អត្ថបទដោយ៖ Lorraine Chow

រូបថតដោយ៖ Heather Stilwel
តើឧស្សាហកម្មម៉ូតរហ័សពិតជានៅតែមានស្ថេរភាពឬ?
នៅដើមខែនេះ H&M បានចេញផ្សាយរបាយការណ៍ Conscious Action Sustainability ដែលជាការ​​​​ពិនិត្យប្រចាំឆ្នាំលើកទី ១៣ នៃការអនុវត្តបៃតងនិងការប្រឹងប្រែងចំពោះប្រាក់បៀវត្សរ៍នៅក្នុងរោងចក្ររបស់គេ។ ទោះបីជាតួលេខនិងការគំនិតផ្តួចផ្តើមជាច្រើនគួរអោយសរសើរក៏ដោយ អ្នកគាំទ្របរិស្ថាននិងសង្គមក៏នៅតែបានចង្អុលបង្ហាញនូវភាពមិនស៊ីសង្វាក់នៃរបាយការណ៍នោះដែរ។


ជាដំបូង ក្រុមហ៊ុន Quartz បានបំភ្លឺទៅលើការប្រើប្រាស់កប្បាសរបស់ក្រុមហ៊ុនច្នៃម៉ូតដ៏ធំរបស់ប្រទេសស្វីស។ ខណៈពេលដែលក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកលើការប្រើប្រាស់កប្បាសសរីរាង្គនោះ មានតែ ១៣.៧ ភាគរយប៉ុណ្ណោះនៃកប្បាសរបស់ H&M ដែលបានប្រើ មានលក្ខណៈសរីរាង្គ។ ដូចដែលពួកយើងបានលើកឡើងរួចមកហើយថាកប្បាសគឺជាដំណាំដែលមានជាតិពុលខ្លាំងជាងគេបំផុតក្នុងពិភពលោក។ ស្ថាប័ន The Organic Consumers Association បានបកស្រាយថាកប្បាសត្រូវការច្រើនជាង ២៥ ភាគរយនូវចំនួនថ្នាំសម្លាប់សត្វល្អិត (insecticides) នៅក្នុងពិភពលោក និង ១២​ ភាគរយនៃថ្នាំបំផ្លាញសត្វល្អិត (pesticides)។ ហើយកប្បាសមានលក្ខណៈស៊ាំខ្លាំងទៅនឹងទឹកផងដែរ។ អង្គការ World Wildlife Fund បាននិយាយថា វាត្រូវការទឹកចំនួន​ ២០ ០០០ លីត្រនៃទឹកដើម្បីបង្កើតជាកប្បាសមួយគីឡូក្រាម ដែលស្មើនឹងអាវយឺតមួយនិងខោខូវប៊យមួយប៉ុណ្ណោះ។

រូបថតដោយ៖ Shutterstock
ដូចដែលក្រុមហ៊ុន Quartz បានលើកឡើង H&M ផលិតយ៉ាងហោចណាស់ទំនិញចំនួន ៦០០ លាន ជារៀងរាល់ឆ្នាំ សម្រាប់ហាងទំនិញរបស់ក្រុមហ៊ុននេះចំនួន ៣ ២០០ នៅជុំវិញពិភពលោក ហើយនេះមិនទាន់បានគិតបញ្ចូលនៅឡើយទេនូវហាងតូចៗផ្សេងទៀតដូចជា COS ជាដើម។ សង្វាក់នៃការច្នៃម៉ូតក៏មានគម្រោងនឹងបើកហាងថ្មីៗចំនួន ៤០០ ទៀតរបស់ H&M និងទីផ្សារអនឡាញចំនួនប្រាំបួនទៀត នៅក្នុងឆ្នាំនេះ។

Linda Greer ដែលជាអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់របស់ Natural Resources Defense Council និងជានាយករបស់ Clean By Design បាននិយាយថា ជាមូលដ្ឋាន វាមានការកាត់ផ្តាច់រវាងគំនិតដែលថាអ្នកកំពុងលក់នូវសម្លៀកបំពាក់ក្នុងការច្នៃម៉ូដរហ័សដែលមានចំនួនច្រើននោះ ជាមួយនឹងគំនិតដែលថាអ្នកកំពុងចង់តែធ្វើអោយក្រុមហ៊ុនមានស្ថេរភាព។ បន្ថែមពីធាតុចូលបរិស្ថានលើការច្នៃម៉ូតរហ័ស ចំណុចចម្បងមួយទៀតគឺលក្ខខណ្ឌការងារមិនសមរម្យរបស់កម្មករកាត់ដេរ ឧទាហរណ៍ជាពិសេសមួយគឺនៅក្នុងឆ្នាំ ២០១៣ ដែលរោងចក្រកាត់ដេរ Rana Plaza បានបាក់រលំនៅក្នុងប្រទេសបង់ក្លាដេស ដែលបង្កអោយកម្មករច្រើនជាង ១១០០ អ្នកបានស្លាប់ (H&M មិនមានចុះកិច្ចសន្យាជាមួយរោងចក្រនោះទេ។)

នៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុននេះបានប្តេជ្ញាក្នុងការបង់ទៅអោយកម្មករកាត់ដេរចំនួន ៨៥០​ ០០០ នាក់នូវ ប្រាក់បៀវត្សរ៍សមរម្យ នៅឆ្នាំ ២០១៨។ របាយការណ៍ចេរភាពបានបកស្រាយថា H&M កំពុងសាកល្បង វិធីសាស្រ្តពង្រឹងលើរចនាសម្ព័ន្ធការបង់ប្រាក់ នៅរោងចក្រចំនួនពីរក្នុងប្រទេសបង់ក្លាដេសមួយនិងក្នុងប្រទេសកម្ពុជាមួយ ដែល H&M គឺជាអតិថិជនតែមួយគត់។ របាយការណ៍នេះបានបន្តទៀតថា ការវាយតម្លៃលើកដំបូងត្រូវបានអនុវត្តន៍នៅក្នុងរោងចក្រនៅប្រទេសកម្ពុជាហើយ ម៉ោងបន្ថែមត្រូវបានកាត់បន្ថយ ប្រាក់បៀវត្សរ៍ត្រូវបានបង្កើន ផលិតភាពរីកចម្រើន ហើយការសន្ទនារវាងនិយោជិកនិងនិយោជកក៏មានភាពប្រសើរឡើងដែរ។

ប៉ុន្តែអនុប្រធាននៃសម្ព័ន្ធ​​សហ​​ជីពប្រជាធិប​តេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា C.CAWDU លោក គង់ អាទិត្យ បាននិយាយថា របាយការណ៍របស់ H&M មិនបានឆ្លុះបញ្ចាំងអោយបានត្រឹមត្រូវលើទិដ្ឋភាពជាក់ស្តែងក្នុងប្រទេសកម្ពុជា ឬប្រទេសបង់ក្លាដេសនោះទេ ហើយភាពចន្លោះប្រហោងរបស់ពួកគេធ្វើអោយប៉ះពាល់ដល់កម្មករដែលកំពុងប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីគ្រួសាររបស់ពួកគេ។ លោកបានបន្តថា ទម្រង់ ចេរភាព ដែលត្រូវបានដាក់អោយអនុវត្តនិងត្រូវគ្រប់គ្រងដោយ H&M ផ្ទាល់នោះ មិនមានភាពច្បាស់លាស់ចំពោះកម្មករនិងសម្ព័ន្ធសហជីពដែលបានរៀបចំនោះទេ ហើយនឹងមិនមានការផ្លាស់ប្តូរពិតប្រាកដឡើយសម្រាប់កម្មករផលិតកម្មរបស់ H&M ហើយបម្រើតែសម្រាប់ទំនាក់ទំនងសាធារណៈដើម្បីបិទបាំងលើការរំបំពានលោភលើប្រព័ន្ធប៉ុណ្ណោះ

តើអ្វីទៅជា ប្រាក់បៀវត្សរ៍សមរម្យ ដូចដែលបានកំណត់ដោយ H&M នោះ? ប្រទេសបង់ក្លាដែសមានប្រាក់ចំណូលទាបជាងគេបំផុតក្នុងពិភពលោក បានត្រឹមតែ ៣៨$ ប៉ុណ្ណោះក្នុងមួយខែ។ យោងតាម the Wall Street Journal នៅខែវិច្ឆិកាឆ្នាំមុន ប្រទេសកម្ពុជាបានតម្លើងប្រាក់បៀវត្សរ៍អប្បបរិមាប្រចាំខែរបស់កម្មករកាត់ដេរចំនួន ២៨ ភាគរយ កើនដល់ ១២៨$ ដែលមិនឆ្លើយតបនឹងការទាមទាររបស់កម្មករសហជីពឡើយ ហើយអាចបង្កជាការធ្វើបាតុកម្មនៅក្នុងប្រទេស។

នៅដើមឆ្នាំនេះ ភាពយន្តឯកសារមួយដែលមានឈ្មោះថា Sweatshop: Dead Cheap Fashion បាននាំមកនូវជនជាតិណូវ៉េបីនាក់ - Anniken Jorgensen ដែលជាអ្នកបង្កើតប្លុកច្នៃម៉ូដ Frida Ottensen និង Ludvig Hambro ដែលជាអ្នកប្រើប្រាស់ការច្នៃម៉ូតរហ័ស - ត្រូវបានតម្រូវឱ្យមកធ្វើការនៅរោងចក្រកាត់ដេរនៅប្រទេសកម្ពុជាចំនួនមួយខែ។ ពួកគេមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេបានស្គាល់ពីរសជាតិនៃលក្ខខណ្ឌការងារដ៏ពិបាករបស់កម្មករ ដែលកម្មករមួយចំនួនមានគ្រួសារដែលបានស្លាប់ដោយភាពអត់ឃ្លាន​ ព្រោះថាពួកគេមិនទទួបាលបានតម្រូវការគ្រប់គ្រាន់ដោយសារតែប្រាក់បៀរវត្សរ៍មានកម្រិតទាប។ ទោះបីជា H&M​ បានបដិសេធថាមិនបានទិញទំនិញពីហាងដែលបានបង្ហាញនូវក្នុងភាពយន្តឯកសារនោះក៏ដោយ ប៉ុន្តែដូចដែល Ottensen បាននិយាយនៅក្នុងវគ្គទីប្រាំ ខ្ញុំមិនយល់ថាហេតុអ្វីបានជាបណ្តាញធំៗ ដូចជា H&M នេះមិនចាត់វិធានការនោះទេ? H&M ជាក្រុមហ៊ុន​ដែលមានអំណាច​ខ្លាំង។ ចាត់វិធានការភ្លាមទៅ!

នេះគ្រាន់តែជាអត្ថបទធ្វើការកែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានដើម (ជាភាសាអង់គ្លេស) សូមចូលទៅកាន់


20 April 2015

ស្លាកស្នាមបន្សល់ពីរបបខ្មែរក្រហម៖ វិធីដែលកម្ពុជាកំពុងជាសះពីរបបប្រល័យពូជសាសន៍




ដោយ Tim Hume, Anna Coren និង Chieu Luu, CNN

(CNN) នៅលើឆាកនៃស្ទូឌីយោទូរទស្សន៍ក្នុងក្រុងភ្នំពេញ អ្នកស្រី លី សីវហុង ជាជនជាតិខ្មែរអាមេរិកាំង បាននឹងកំពុងរៀបរាប់ទៅដល់ទស្សនិកជនពីជីវិតគ្រួសារដែលជួបនឹងសោកនាដកម្ម។

នៅថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កាលពីរវាង ៤០ឆ្នាំមុន ជីវិតរបស់អ្នកស្រីត្រូវបានព្រាត់ប្រាស់​ នៅពេលដែលស្រុកកំណើតអ្នកស្រីគឺក្រុងភ្នំពេញ ត្រូវបានធ្លាក់ក្នុងរបបខ្មែរក្រហមរបស់បក្សកុម្មុយនីសកម្ពុជា។

ពេលនោះអ្នកស្រីដែលមានអាយុ ១៣ ឆ្នាំ បានត្រូវបំបែកចេញពីបងប្អូនស្រីទាំងពីរទៅជាមួយនឹងប្រជាជនក្រុងភ្នំពេញផ្សេងៗទៀតប្រហែលពីរលាននាក់ ដែលពេលនោះត្រូវបានបង្ខំអោយទៅធ្វើការនៅទីជនបទ។ អ្នកស្រីមិនដែលបានឃើញពួកគេ និងមិនបានដឹងពីសុខទុក្ខពួកគេទៀតផង។ ប៉ុន្តែយោងទៅតាមព្រះរាជអាជ្ញានៃឧក្រិដ្ឋកម្មសង្គ្រាម មានប្រជាជន ២០ ០០០ អ្នកបានស្លាប់ដោយសារការសម្លាប់ ភាពអត់ឃ្លាន និងការធ្វើការហួសកម្លាំង។ ប្រជាជនផ្សេងទៀតត្រូវបានចាត់ជាទាសករពលកម្មក្នុងជំរំក្នុងតំបន់ នៅពេលដែលពួកគេបានទៅដល់ទីតាំង ដែលប្រជាជនផ្សេងទៀតបានជួបនូវវាសនាស្រដៀងៗគ្នានោះដែរ។
ការបាត់បង់គ្រួសារ
អ្នកស្រីនៅក្នុងក្រុងភ្នំពេញជាមួយឳពុកនិងបងប្អូនបួនអ្នក ដែលបីអ្នកបានរងគ្រោះដោយសារភាពអត់ឃ្លាននិងជំងឺប៉ុន្មានឆ្នាំក្រោយមក មុនពេលឳពុករបស់អ្នកស្រីត្រូវបានគេបាញ់សម្លាប់នៅនឹងមុខរបស់អ្នកស្រីក្នុងឆ្នាំ ១៩៧៩។ ការស្លាប់របស់គាត់ជម្រុញអោយអ្នកស្រីចាកចេញពីប្អូនស្រីតែមួយរបស់គាត់ឈ្មោះ បូ ដើម្បីជួយថែរក្សាប្តីប្រពន្ធមួយគូនៅតំបន់នោះដែរ។ អ្នកស្រីបានរៀបចំ និងចាកចេញដោយខ្លួនឯងផ្ទាល់ទៅរកជំរំជនភៀសខ្លួន ហើយចុងក្រោយក៏បានទៅដល់សហរដ្ឋអាមេរិក។

អ្នកស្រី លី សីវហុង និងអ្នកស្រី បូ ដែលជាប្អូនស្រី

ជាង ៣០ ឆ្នាំ មកហើយដែលអ្នកស្រីមិនដឹងថាមានរឿងអ្វីកើតឡើងលើប្អូនអ្នកស្រីឡើយ។
អ្នកស្រីនិយាយដោយទឹកភ្នែកថា "ខ្ញុំគិតថាគេគឺជាមនុស្សតែមួយគត់ក្នុងគ្រួសារដែលនៅមានជីវិត"។ 



បន្ទាប់ពីអ្នកស្រីបញ្ចប់ការបកស្រាយរឿងរបស់គាត់ ពិធីករបាននាំស្រ្តីម្នាក់មកលើ ឆាក។ នោះគឺអ្នកស្រី បូ។

ទឹកដីនៃភាពកំព្រា
ចាប់តាំងពីការកម្មវិធីទូរទស្សន៍នេះចាប់ផ្តើមរយៈពេលប្រាំឆ្នាំមក  កម្មវិធី នេះមិនមែនជាសុបិន្តបានស្វែងរកនិងបន្តការជួបជុំនូវគ្រួសារខ្មែរចំនួន ៥៤ គ្រួសារដែលបានបែកបាក់ដោយសាររបបប្រល័យពូជសាសន៍នេះ។ នៅមានប្រហែល ១៥០០ គ្រួសារទៀតដែលកំពុងស្វែងរកជំនួយពីកម្មវិធីនេះ។

អ្នកស្រី សេង​ ធារី មេធាវីសិទ្ធិមនុស្សដែលឳពុកម្តាយត្រូវបានសម្លាប់ដោយរបបនេះ និងបានភៀសខ្លួនទៅប្រទេសអាមេរិចជាជនភៀសខ្លួនមុននឹងត្រលប់មកស្រុកកំណើតវិញបាននិយាយថា ស្លាកស្នាមបន្សល់ដោយរបបខ្មែរក្រហមមានសភាពចាក់ជ្រៅនិងដិតដាម និងបន្តមកដល់បច្ចុប្បន្នកាលរបស់កម្ពុជា។ អ្នកស្រីបានពិពណ៌នាប្រទេសនេះថាជា ទឹកដីនៃភាពកំព្រា

អស់រយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីខ្មែរក្រហមត្រូវបានផ្តួលរំលំដោយចេញពីភ្នំពេញដោយកងទ័ពវៀតណាមគាំទ្រដោយសូវៀតក្នុងឆ្នាំ ១៩៧៩ ឧក្រិដ្ឋកម្មនៃរបបនេះកម្រនឹងត្រូវបានលើកឡើងណាស់ ទម្រាំទៅដល់ការប៉ុនប៉ងស្វែងរកសំណងខូចខាតទៅដល់ជនរងគ្រោះ។ អ្នកជំនាញបាននិយាយថាមូលហេតុគឺដោយ សារតែប្រជាជននៅតែមានភាពភ័យខ្លាច។

ភាពភ័យខ្លាចនៅតែមាន
បន្ទាប់ពីការបង្ក្រាបដោយវៀតណាម ខ្មែរក្រហមនៅតែបន្តមានវត្តមានអស់រយៈពេលជាងពីរទសវត្សរ៍បន្តមកទៀត។ បន្ទាប់ពីភៀសខ្លួនចេញពីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៩ មេដឹកនាំខ្មែរក្រហម ប៉ុល ពត និងអ្នកគាំទ្រផ្សេងទៀតបានបង្កើតជាជំរំមួយនៅតំបន់ភាគខាងលិច។
ប៉ុល ពត មេដឹកនាំខ្មែរក្រហម


ពួកគេនៅបន្តធ្វើជាកងទ័ពវាយឆ្មក់ និងក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលនិរទេស រហូតដល់ឆ្នាំ ១៩៩០ ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថាជាអ្នកតំណាងប្រទេសតែមួយគត់ដែលស្របច្បាប់។
លោកស្រី អ៊ុក គ្រិស្នា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាខ្មែរ​បាននិយាយថា ជាច្រើនទសសវត្សរ៍មកហើយ ក្នុងភូមិស្រុកជាច្រើន ប្រជាជនបានរស់នៅជិតៗគ្នាជាមួយនឹងអ្នកប្រព្រឹត្តិ។ លោក Craig Etcheson អ្នកជំនាញនៅកម្ពុជាផ្នែក School for Conflict Analysis and Resolution នៅមហាវិទ្យាល័យ George Mason បាននិយាយថា រយៈពេលជាច្រើនឆ្នាំមកហើយ ជាពាក្យសម្ងាត់ដែលសូម្បីតែពាក្យថាខ្មែរក្រហម ស្តាប់មើលទៅដូចជាពាក្យទាំងនេះ គឺជាវិញ្ញាណមួយដែលនៅគ្រប់ជ្រុងនៃបន្ទាប់ទាំងអស់


 តើសះជាដោយរបៀបណា?
យោងតាមអ្នកស្រី សេង ធារី ភាពស្ងប់ស្ងាត់គឹដោយសារតែប្រជាជនកម្ពុជា កង្វះនូវវាក្យស័ព្ទនៃវិធីព្យាបាលនិងសះជាដើម្បីដំណើរការឧក្រិដ្ឋកម្មដែលមានទម្ងន់របស់អ្នកប្រព្រឹត្តិប្រឆាំងនឹងសង្គមរបស់ពួកគេនេះ។ ការប៉ុនប៉ងរបស់ខ្មែរក្រហមគឺការចាប់ផ្តើមសង្គមនៅ ឆ្នាំសូន្យទាក់ទងនឹងការប្រឹងប្រែងដោយផ្តោតលើការកម្ទេចចោលវណ្ណៈអ្នកអប់រំ គ្រូពេទ្យ មេធាវី គណនេយ្យករ វិស្វករ អ្នកជួញដូរ និងបុព្វជិត។



Craig Etcheson អ្នកជំនាញលើរបបខ្មែរក្រហម

លោក Etcheson បាននិយាយថា ស្ទើរតែពីរជំនាន់នៃក្មេងប្រុសៗកម្ពុជា បានរីកចម្រើនដោយមិនយល់ដឹងពីការសម្លាប់ឡើយ។ ចំណែកលោកស្រី គ្រឹស្នា ក៏បាននិយាយថា សូម្បីតែពេលបច្ចុប្បន្ន ក្មេងកម្ពុជាជំនាន់ក្រោយត្រូវបានបង្រៀនអំពីរបបប្រល័យពូជសាសន៍នៅថ្នាក់វិទ្យាល័យដែរ។​ លោកស្រីបន្តថា នៅក្នុងប្រទេសក្រីក្រមួយក្នុងអាស៊ី ដែលមានសេដ្ឋកិច្ចលូតលាស់ ៧% ក្នុងមួយឆ្នាំ ប្រជាជ​នច្រើនតែផ្តោតលើការមើលទៅមុខជាជាងបែរមកមើលក្រោយ។ មួយចំនួននៅតែមិនច្បាស់លាស់ពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ការសម្លាប់រង្គាលជាប្រព័ន្ធនៃ វាលពិឃាដថាពិតជាកើតឡើងមែនឬទេ។

*អត្ថបទនេះគ្រាន់តែជាការប្រែសម្រួលជាខេមរភាសាប៉ុណ្ណោះ
សម្រាប់ព័ត៌មានពេញលេញស្តីពីអត្ថបទនេះសូមចូលទៅកាន់  
http://edition.cnn.com/2015/04/16/asia/cambodia-khmer-rouge-anniversary/